អូស្ត្រាលី បញ្ជូន​ទ័ព ៣០០​នាក់ បន្ថែម​ទៅ​អ៊ីរ៉ាក់

0

​ប្រទេស​អូស្ត្រាលី បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​០៣ ខែមីនា ឆ្នាំ​២០១៥ នេះ​ថា ខ្លួន​នឹង បញ្ជូន​ទ័ព​បន្ថែម​ប្រមាណ ៣០០​នាក់ ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន​ដល់​ទ័ព ជំនាញ​នៅ​ទីនោះ ឲ្យ​កាន់​តែមាន សមត្ថភាព​ខ្ពស់​បន្ថែមទៀត ដើម្បី​ទៅ​ប្រយុទ្ធ តទល់​ជាមួយ ក្រុម​រដ្ឋ​អ៊ីស្លាម ISIS ។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ដកស្រង់​សម្តី របស់​នាយករដ្ឋមន្ត្រី អូស្ត្រាលី​លោក តូ​នី អាប់​បុ​ត​ត៍ ទៀតថា នេះ​ជា​ផ្នែក​មួយ នៃ​ការបំពេញ​បេសកកម្ម រួមគ្នា​ជាមួយនឹង​ប្រទេស នូ​វែ​ល​សេ​ឡង់ ដែល​បានប្រកាស កាលពី​សប្តាហ៍​មុននេះ​ថា ខ្លួន​នឹង​បញ្ជូន​ទ័ពf4

ហ្វឹកហ្វឺន​ទៅ កាន់​ប្រទេស​អ៊ីរ៉ាក់ ចំនួន ១៤២​នាក់ ។​ដោយឡែក​ចំពោះ​ទ័ព​អូស្ត្រាលី ដែល​គ្រោង​នឹង​ប​ញ្ជួ​ន ទៅ​អ៊ីរ៉ាក់ ទាំង​៣០០​នាក់​នោះ នឹងត្រូវ​ចូលរួម​ជាមួយ​ទ័ព ២០០​នាក់​ទៀត​ដែលមាន​ស្រាប់​។​f3
​បើតាម​សម្តី របស់លោក​នាយករដ្ឋមន្ត្រី នៅ​ចំពោះមុខ អ្នកសារព័ត៌មាន នានា​នៅ​ថ្ងៃ​អង្គារ នេះ ការប្រយុទ្ធ​ជាមួយ​ក្រុម ISIS កន្លងមក គឺ​ទទួលបាន ជោគជ័យ​យ៉ាងខ្លាំង ប៉ុន្តែ​ជំនួយ​បន្ថែម ទៀត​ក៏ត្រូវ​បញ្ជូនបន្ត​ផងដែរ ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ នានា​របស់​កងទ័ព​អ៊ីរ៉ាក់ ។ សម្រាប់​ទ័ព ថ្មី​ដែល​គ្រោង​បញ្ជូន​ទៅនេះ នឹងត្រូវ​ដាក់​ឲ្យ​ឈរជើង នៅ​ភាគ​ខាងជើង ទីក្រុង​បា​កដាដ រយៈពេល ២​ឆ្នាំ ៕f2 f1