ប្រភពព័ត៌មានក្នុងស្រុកបានផ្សព្វ ផ្សាយថា មនុស្ស២០នាក់មកពីក្រុម ហ៊ុនមួយបានជិះក្នុងរថយន្ដក្រុងមួយ គ្រឿង ហើយបានបើកធ្លាក់ជ្រោះបណ្ដាល ឱ្យស្លាប់កាលពីថ្ងៃទី៣ ខែមីនា ។
ជាមួយគ្នានេះ ជនរងគ្រោះ១៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ដែលបានកើតឡើងក្នុង ខេត្ដ Henan តំបន់ភាគកណ្ដាលនេះ ។ ប្រភពស៊ីនហួបានដកស្រង់សម្ដីអាជ្ញាធរ ក្នុងតំបន់បញ្ជាក់ថា ការស៊ើបអង្កេត កំពុងស្ថិតក្រោមការអនុវត្ដឡើងទៅលើ គ្រោះថ្នាក់នេះ ។
គ្រោះថ្នាក់តាមផ្លូវគោក ជានិច្ចកាល បង្កបញ្ហា និងឧបសគ្គខ្លាំងក្លានៅក្នុង ប្រទេសចិន ជាពិសេសគឺរថយន្ដក្រុង ដែលដឹកមនុស្សកកកុញ និងធ្វើដំណើរ ផ្លូវវែងឆ្ងាយ ។
ក្រសួងដឹកជញ្ជូនចិនបញ្ជាក់ថា គ្រោះ ថ្នាក់ផ្លូវគោកក្នុងឆ្នាំ២០១២បណ្ដាលឱ្យ ស្លាប់៦០.០០០នាក់ ថយចុះបើប្រៀប ធៀបក្នុងឆ្នាំ២០០៣ដែលមានរហូតដល់ ១០៤.០០០នាក់ ។
ប៉ុន្ដែទោះបែបណា ក្នុងមួយថ្ងៃ គឺមានគ្រោះថ្នាក់ជាង១៥០ លើកកើតឡើង ។ ក្រុមអ្នកសិក្សាស្រាវ ជ្រាវចិន-អាមេរិកបានរកឃើញថា ចំនួនគ្រោះថ្នាក់កើតឡើងទ្វេដងពីរបាយ ការណ៍ប៉ូលិស ។
កាលពីខែកក្កដា ឆ្នាំ២០១៤ មនុស្ស ៤៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីរថ យន្ដដឹកស៊ីទែនប្រេងសាំងបុកជាមួយរថ យន្ដក្រុងនៅលើថ្នល់ជាតិ ស្ថិតនៅភាគ កណ្ដាលប្រទេសចិន ។ នៅក្នុងខែសីហា ឆ្នាំដដែលនោះដែរ រថយន្ដក្រុងដឹកអ្នក ទេសចរណ៍មួយគ្រឿងបានបើកធ្លាក់ជ្រោះ នៅតៃប៉ិ បន្ទាប់ពីបានប៉ះជាមួយរថយន្ដ ពីរគ្រឿងផ្សេងទៀតបណ្ដាលឱ្យបាត់បង់ ជីវិត៤៤នាក់ និងរងរបួស១១នាក់ 9