ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានជំរុញឲ្យនារីត្រូវតែខ្លាហាន ចូលរួមជាបេក្ខភាពថ្នាក់ ដឹកនាំក្នុងឆាកនយោបាយ នៅគ្រប់កំរិត ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ព្រោះ នារី គឺជាឆ្អឹងខ្នងដ៍រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ដល់ការលើកកម្ពស់ និងផ្ដល់ឱកាសឲ្យបងប្អូននារីចូលរួមក្នុងសកម្មភាពនានាក្នុងវិស័យសុខាភិបាលក៍ដូជាចូលរួមអនុវត្ដន៍យុទ្ធសាស្ដ្រចតុកោណរបស់រាជ រដ្ឋា ភិបាលដែលបានចាត់ទុកនារីគឺជាកម្លាំងចលករ ដ៍សំខាន់ក្នុងគ្រប់សមាសភាពនៃសង្គម ។
លោកស្រី្ដបានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងសុខាភិបាលជិត៣០០នាក់ ក្នុងខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារីអន្ដរជាតិថ្ងៃ៨មីនាឆ្នាំ២០១៥ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០១៥។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់ថា៖ ទិវាអន្តរជាតិ៨ មីនាឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងបណ្ដាប្រទេសជាច្រើនក្នុងពិភពលោករួម ទាំងប្រទេសកម្ពុជាផងដែរ។ ទិវានេះជាថ្ងៃដែលនារី ឬ ស្ត្រីនៅក្នុងលោក ត្រូវបានគេទទួលស្គាល់នូវសមិទ្ធផល របស់គេដោយមិនប្រកា
ន់មិន
បែងចែក ពូជសាសន៍កុលសម្ព័ន្ធ ភាសាវប្បធម៌ សេដ្ឋកិច្ច ឬនយោបាយអ្វី ឡើយ ទិវានេះក៏សម្រាប់ស្ត្រីរំលឹកពីការតស៊ូ និងសមិទ្ធផលពីអតីតកាល ហើយសំខាន់ជានេះទៅទៀតសម្រាប់រំពឹងដល់សក្ដានុពលនិងឱកាសដែលមិនទាន់ចាប់យកនៅពេលអនាគត់ របស់ស្ត្រីជំនាន់ក្រោយៗទៀត។ពាក្យស្លោកជាសកលសម្រាប់ទិវាអន្តរជាតិ៨មីនានេះ គឺ(ដំណើរឆ្ពោះទៅមុខស្ដ្រីកម្ពុជាក្រោយសន្និសីទ ស្ដ្រីពិភពលោកឆ្នាំ១៩៩៥) ។
លោកស្រីបន្តថា៖ តួនាទីស្ត្រីកម្ពុជា កាន់តែ លេចធ្លោ ក្នុងឆាកនយោបាយក្នុងនោះមានស្ដ្រីជាថ្នាក់ដឹកនាំនៅក្រសួងសុខាភិបាលផងដែរ ។ ក្រោយពីប្រទេសកម្ពុជាទទួលបានមរតក ដ៏ថ្លៃថ្លា គឺសន្តិភាពដែលជាមរតករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃទាំងស្រុក នៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យសង្គមគ្រួសារខ្មែរទាំងមូល ដែលធ្លាប់ទាស់ទែងគ្នា ក្នុងអតីតកាលបានរួបរួមសាមគ្គីគ្នា មានឯកភាពទឹកទាំងស្រុងនិងរួមរស់ជាមួយគ្នាប្រកបដោយមោទនភាព។
ព្រឹត្តិការណ៍នេះបានបើកទំព័រសករាជថ្មី មួយសម្រាប់ប្រជាជាតិយើង និងការចារឹកទុកក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលមិនអាចបំភ្លេចបានឡើយ។ រាជរដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងអាណត្តិកន្លមក ក៍ដូចជាអាណត្ដិទី៥នេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រី តាមរយៈការដាក់ចេញ គោលនយោបាយយេនឌ័រ និងគោលនយោបាយជាច្រើនទៀតពាក់ព័ន្ធ ទៅនឹងការលើកកម្ពស់នារីគ្រប់ វិស័យក្នុងសង្គម ដើម្បីអនុវត្តន៍គោលនយោបាយយេនឌ័រ។
លើសពីនេះទៅទៀតក៏បង្កើតឲ្យមានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគណៈកម្មាធិការ ជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។ការអភិវឌ្ឍន៍ស្ត្រីបានផ្ដោតសំខាន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង្គអាចនៃស្ត្រី តាមរយៈការផ្តល់អំណាចសេដ្ឋកិច្ច ទទួលបានកិច្ចការពារផ្លូវច្បាប់ កាន់តែប្រសើរ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្ត ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ។
យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ទី២ ទី៣ ទី៤និងទី៥« បានកំណត់ថា “ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ជាមួយនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានគាំទ្រនិងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃនិងសារៈសំខាន់ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងដ៏មានតម្លៃមិនអាច
កាត់ថ្លៃបាន។ កន្លងមក ក៍ដូចបច្ចុប្បន្នសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងក្រសួងកិច្ចការនារី ឲ្យមានតម្លៃនិងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សម្តេចគតិព្រឹទ្ធបណ្ឌិតបានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារ
អភិវឌ្ឍន៍ ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រី ខ្មែរជាច្រើនដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ មាតា កុមារ និងទារក និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងងាយរងគ្រោះហើយលើសពីនេះទៅទៀតសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតបានលើកតម្កើងផ្តល់កិត្តិយសដល់ស្ត្រី កាន់តែខ្ពស់ និងក្នុងការងារដឹកនាំប្រទេស។ជាមួយគ្នានោះដែរ ដើម្បីអបអរសាទរនូវសិទ្ធិនារីអន្តរជាតិ៨មីនា លោកស្រីម៉ែនសំអន ក៏បាននាំយកនូវអំណោយអនុស្សាវរីយ៍ចែកជូននារី និងវត្តមានភ្ញៀវដែលចូលរួមក្នុងកម្មវិធីទាំងអស់ជិត៣០០នាក់ នូវហូលខ្មែរម្នាក់ៗ មួយនិងថវិកា១០ម៉ឺនរៀលផងដែរ ៕



































