​អភិបាលរង​ស្រុក​២​នាក់​ទៀត​ទទួលបាន​ការតែងតាំង​និង​ប្រកាស​ចូលកាន់​តំណែង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​

0

បន្ទាយមានជ័យ​:មន្ត្រី​ម្នាក់ៗ​ត្រូវ​ចេះ​កសាង​ស្នាដៃ​ដែល​ល្អ​របស់ខ្លួន​ទុកជា​កេរតំណែល​ដល់​ជំនាន់​ក្រោយៗ​ទៀត​។​ដូច​ខ្លួន​ឯកឧត្ដម​អភិបាល​ផ្ទាល់ ឯកឧត្ដម​ថា​ក្នុង​អណ​ត្តិ​ខ្លី​របស់លោកៗ​នឹង​រួមជាមួយ​មន្ត្រី​ព្រមទាំង​អ្នកពាក់ព័ន្ធ​កសាង​ផ្លូវ​អប​ស្ទឺ​ង​សិរីសោភ័ណ​អោយបាន​ទោះ​លំបាក ហើយ​រង​ការប្រឆាំង​រី​:​គន់​យ៉ាងណាក្ដី លើកឡើង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស អភិបាលរង​ស្រុក​២​នាក់​ទៀត​ទទួលបាន​ការតែងតាំង​និង​ប្រកាស​ចូលកាន់​តំណែង​កាលពី​ល្ងាច​ថ្ងៃទី​៣​មីនា ២០១៥ ។​IMG_3043
លោក លី សុ​វណ្ណា​រិ​ទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ​និយាយ​ស្វាគមន៍​ថា​:​ក្នុងស្រុក​មាន​ធនធានធម្មជាតិ​និង​សក្តានុពល​ច្រើន​ដែរ តែ​ត្រូវការ​ទុនវិនិយោគ​និង​ធនធានមនុស្ស​សម្រាប់​ដឹកនាំ អនុវត្ត​អោយ​រីកចម្រើន​កើន​ទាំង​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ច សង្គមកិច្ច​។​
លោក ណង វុទ្ធី នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បន្ទាយមានជ័យ អាន​ប្រកាស​ក្រសួងមហាផ្ទៃ​ដែល​តែងតាំង លោក​ហែម សារិន អតីត​មេឃុំ​ឈ្នួ​រ​មានជ័យ​ឡើងជា​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​និង​តែងតាំង​អ្នកស្រី កែវ មុន្នី​ចិន្តា អតីតមន្ត្រី​សុខាភិបាល​ជា​អភិបាលរង​ស្រុក​នេះដែរ​។​IMG_3038
លោក ហែម សារិន កត់សម្គាល់​នូវ​ការដឹងគុណ អរគុណ​និង​រំពឹងទុក​ថា​ត្រូវខិតខំ​អោយអស់​លទ្ធភាព​សមត្ថ​ភាព​បំពេញការងារ​បម្រើ​ពលរដ្ឋ​និង​ទទួលខុសត្រូវ​ខ្ពស់​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយថា​:​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន មន្ត្រី​ត្រូវតែ​ធ្វើការ​ងារ​ដោយ​គោរព​អនុវត្ត​តាមច្បាប់ តាម​ការណែនាំ​របស់​ថ្នាក់លើ​និង​ថ្នាក់​ដែល​ខ្លួន​ត្រូវមាន​គណនេយ្យភាព​ចំពោះ​។​IMG_3044
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត និយាយ​បន្ថែមថា​:​ដូចដែល​មន្ត្រី​គ្រប់ គ្នា​យក់​ជ្រាប​ពី​តួនាទី​ភារកិច្ច ខ្លួន​ហើយ​។​មន្ត្រី​ត្រូវធ្វើ​អ្វីៗ​អោយ​រាស្ត្រ​ស្រឡាញ់ អោយ​ជឿទុកចិត្ត​និង​បាន​ជាទី​កក់ក្តៅ​ផង​៕IMG_3048