ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង របួសធ្ងន់​៣ ស្រាល​២​នាក់​

0

​កំពង់ធំ​៖ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​មួយ បង្ករ​ដោយ​ម៉ូតូ ២​គ្រឿង បា​នប​ញ្ជេ​ញ​កំហឹង​ដាក់គ្នា បណ្តាល ឲ្យ​មាន​មនុស្ស ចំនួន ៣​នាក់ រងរបួស​ធ្ងន់ និង​២​នាក់​របួសស្រាល នៅ​ចំនុច​ភូមិ ប​ល្ល័​ង្គ សង្កាត់ ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ទី ១​ឈ្មោះ ជា ទី ភេទ​ស្រី អាយុ ១៥​ឆ្នាំ របួសធ្ងន់ ទី​២​ឈ្មោះ ជា ឡង ភេទ ស្រី អាយុ ២០​ឆ្នាំ

របួសស្រាល រស់នៅ​ភូមិ​ឃុំ កើតហេតុ ជា​អ្នកបើកបរ ម៉ូតូ ម៉ា​កវេ​វ ពណ៌ ខ្មៅ អត់​ស្លាក​លេខ បាន​បើកបរ ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មក ដល់​កន្លែងកើតហេតុ ក៏បាន​បទ​ឆ្វេង ដើម្បី​មក​ទទួល​ប្អូន​ចេញពី​សាលារៀន ។

​ការបើក ដោយ​មិនបាន​មើលមុខ មើល​ក្រោយ​ក៏​បណ្តាល​ឲ្យ ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០០៨ ដែល​កំពុងតែ​ធ្វើដំណើរ យ៉ាង​លឿន ក្នុងទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា បាន​បុក​យ៉ាង​ពេញ ទំហឹង ដែល​បើកបរ​ដោយ​ឈ្មោះ ហឹ​ង គ​ន្ធា ភេទ ប្រុស អាយុ ២៣​ឆ្នាំ ដើម្បី​វិលត្រឡប់​ទៅផ្ទះ​វិញ រួមជាមួយ ឈ្មោះ ឈ​យ សារ៉ាន់ ភេទ ស្រី​អាយុ ២២​ឆ្នាំ ជា​ប្រព​ន្ឋ និង​

ប្អូនជីដូនមួយ ម៉េ​ត ធា​រី ភេទ ស្រី អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ ត្បូង​ក្រពើ ឃុំ កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​ ​ហេតុការណ៍​គ្រោះ​ថា្នក់​នេះ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់ ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូន​មកកាន់ មន្ទីរពេទ្យ ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់ ។​ ​Image17 Image12