លោក Omar Zawak អ្នកនាំពាក្យ រដ្ឋាភិបាលបានបញ្ជាក់ថា មនុស្ស៧នាក់ ក្នុងនោះរួមទាំងកម្លាំងសន្ដិសុខ២នាក់ និងជនវាយប្រហារផងដែរបានបាត់បង់ ជីវិត បន្ទាប់ពីបានបំផ្ទុះគ្រាប់បែកក្នុង រថយន្ដអត្ដឃាតទៅលើក្បួនរថយន្ដ របស់កម្លាំងយោធាស្ថិតនៅស្រុក San-gin ខេត្ដ Helmand ប្រទេសអាហ្វហ្គា នីស្ថានកាលពីថ្ងៃទី៣ ខែមីនា ។
ប្រភពបានបញ្ជាក់ថា “ក្រុមភេរវករ បានជិះរថយន្ដរបស់ពួកគេនៅពីក្រោយ រថយន្ដប្រតិភូយោធា ហើយបំផ្ទុះគ្រាប់ បែកអត្ដឃាតនៅអំឡុងវេលាម៉ោង២ រសៀល ម៉ោងនៅក្នុងតំបន់ ។
ជនបំផ្ទុះ គ្រាប់បែកបានស្លាប់ រួមជាមួយជនរង គ្រោះ៦នាក់ផ្សេងទៀត ដែលរួមបញ្ចូល ទាំងកម្លាំងសន្ដិសុខពីរនាក់ និងជនស៊ី វីលឆ្លងកាត់ទីនោះផងដែរ” ។ ប្រភពបន្ដ ថា ជាមួយគ្នានេះ នៅមានជនរងគ្រោះ ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកត់ សម្គាល់ចំណាំទុកថា ភូមិសាស្ដ្រស្រុក Sangin គឺជាទីតាំងដែលឃុំគ្រងកាន់ កាប់យ៉ាងតឹងរ៉ឹងរបស់ក្រុមឧទ្ទាមលីបង់ ក៏ដូចជាទីកន្លែងផ្សេងទៀតដែលលាត សន្ធឹងនៅខេត្ដភាគខាងត្បូងអាហ្វហ្គានី ស្ថាន មានដូចជាខេត្ដHelmand, Kan- dahar និង Zabul ផងដែរ ។
ដើម្បីធានាពីសុវត្ថិភាពរៀបរយ ការ អនុវត្ដច្បាប់ទម្លាប់ កងទ័ពរដ្ឋាភិបាល បានធ្វើប្រតិបត្ដិការនៅតំបន់ខាងលើនេះ ជាច្រើនខែកន្លងមកហើយក្នុងសកម្ម ភាពវាយប្រហារទៅលើក្រុមឧទ្ទាមលីបង់ ប៉ុន្ដែនៅមិនទាន់បញ្ចប់នៅឡើយទេ 9