ក្រុម​ឧទ្ទាម​វាយ​ដណ្ដើម​ទីតាំង​អណ្ដូងប្រេង​២​កន្លែង​ពី​រដ្ឋាភិបាល​លី​ប៊ី​

0

​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ជ្រុលនិយម​នៅក្នុង ប្រទេស​លី​ប៊ី​បាន​វាយ​ប្រ ហារ​ដណ្ដើម គ្រប់គ្រង​ទីតាំង​អណ្ដូងប្រេង​២​កន្លែង​ពី រដ្ឋាភិបាល​លី​ប៊ី ខណៈដែល​ក្រុម​នេះ កំពុង​បង្កើន សកម្មភាព​វាយប្រហារ ដើម្បី​គ្រប់គ្រង​ប្រទេស​លី​ប៊ី​ទាំងមូល ។
​កងកម្លាំង​ដែល​យាម​ការពារ​នៅ ទីតាំង​អណ្ដូងប្រេង​al-Bahi និង​នៅ​ទីតាំង al-Mabruk បាន​ដកថយ បន្ទាប់ពី​ពួក គេ​អស់​គ្រាប់​អាវុធ​យុទ្ធោបករណ៍ ។
​រដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់ ជា​អន្ដរជាតិ​របស់​លី​ប៊ី​នៅក្នុង​ទីក្រុង Tobruk បាន​ផ្អាក​សមរ ភូមិ​មួយ​រយៈពេល​ខ្លី​ជាមួយ​ក្រុម​ឧទ្ទាម​LibyaDawn​ដែល​ក្រុម​នេះ​កំពុង​គ្រប់គ្រង​រដ្ឋធានី​ទ្រី​ប៉ូ​លី នោះ ។s5
​ភាគី​ទាំង​ពីរបាន​បាញ់​អាវុធ​បន្ដក់ ដាក់គ្នា​តាមផ្លូវ​អាកាស​ផងដែរ​កាលពី​ថ្ងៃទី​៣​ខែមីនា ឆ្នាំ​២០១៥ ។អ្នកនាំពាក្យ​កងកម្លាំង​សន្ដិសុខ​ដែល គ្រប់គ្រង​តំបន់ឧស្សាហកម្ម​ប្រេង​របស់ ទ្រី​ប៊ូ​លី លោក Ali al Hassi បាន​ថ្លែងថា “​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​ទីតាំង​អណ្ដូង ប្រេង al Bahi និង​al Mabruk ហើយ ពេល បច្ចុប្បន្ននេះ កំពុង​ឆ្ពោះទៅកាន់​ទី តាំង​អណ្ដូងប្រេង Dahra ខណៈដែល​កង ទ័ព​រដ្ឋា​ភិ បាល​ដែល ទប់ទល់​នៅ​ទីនោះ បាន​អស់​គ្រាប់​យុទ្ធោបករណ៍​” ។​s4
​ទីតាំង​អណ្ដូងប្រេង​ខាងលើនេះ​បាន បិទទ្វារ​អស់​ជាច្រើន​សបា្ដហ៍​កន្លងមក ហើយ ដោយសារតែ​អំ ពើ​ហិង្សា និង​កង្វះ ការនាំចេញ​ប្រេង ។ ការផ្ទុះអាវុធ​នៅ​ទី តាំង​អណ្ដូងប្រេង al-Mabruk កាលពី ខែកុម្ភៈ កន្លងមក​បណ្ដាលឱ្យ​បាត់បង់ ជីវិត​១១​នាក់ ។
​លោក al-Hassi បាន​បន្ដថា យន្ដ ហោះ​ចម្បាំង​របស់​ក្រុម​ឧទ្ទាម​បាន​បើក ការវាយលុក​ចូលទៅ​កាន់ ទីតាំង​កំពង់ផែ នាំចេញ​ប្រេង​al Sidra ផងដែរ​ប៉ុន្ដែ​មិន បានសម្រេច ។ ជាការ​ឆ្លើយ​មេទ័ព​ជើង អាកាស​របស់​រដ្ឋាភិបាល​ទ្រី​ប៉ូ​លី​បាន វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន Mitiga ស្ថិតនៅក្នុង​ទី ក្រុង​ទ្រី​ប៉ូ​លី​ប៉ុន្ដែ មិន​បណ្ដាលឱ្យ​គ្រោះថ្នាក់​នោះទេ ។s3
​ទីតាំង​អណ្ដូងប្រេង និង​អាកាសយាន ដ្ឋា​ន​ជា​គោលដៅ​ចម្បង​ដែល​ធ្វើឱ្យ​កើត មាន​ជម្លោះ ហើយ​ដែល​នាយករដ្ឋមន្ដ្រី Abdullah al Thinni នៃ​រដ្ឋាភិបាល​ទី ក្រុង Tobruk បានសម្រេច​ប្រឆាំង​ជា មួយក្រុម​ឧទ្ទាម Libya Dawn ដែលជា សម្ពន្ធ​មួយ​របស់​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម ជ្រុលនិយម​ជា ច្រើន​ផ្សេងទៀត ។ ក្រុម នេះ​បាន​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ទ្រី​ប៉ូ​លី កាលពី​ឆ្នាំមុន ហើយ​បង្កើត​រដ្ឋបាល ដឹក នាំ​ផ្ទាល់ខ្លួន​មួយ ។​s2
​អាមេរិក​បាន​ព្យាយាម​សម្រុះសម្រួល​ឱ្យ​ចាប់ផ្ដើម​ពិភាក្សាគ្នា​ដើម្បី​បញ្ចប់​ជម្លោះ ខណៈដែល​ជម្លោះ​នេះ កំពុង​ញាំញី​លី​ប៊ី ក្រោយ​ដួលរលំ​របប ផ្ដាច់​មួ​ម៉ា ហ្គា​ដា​ហ្វ៉ី ក្នុង​ឆ្នាំ​២០១១ 9