យន្តហោះ​តួ​ក​គី ផ្ទុក​មនុស្ស ២២៧ នាក់ ដាច់​កង់​មុខ ពេល​ចុះចត​ទាំង ព្រលឹម​នៅ​នេ​ប៉ាល់

0

​យន្តហោះ​មួយគ្រឿង ដឹក​មនុស្ស​សរុប ២២៧​នាក់ របស់​អាកាសចរណ៍​តួ​ក​គី បាន រអិល​ចុះ​ពីលើ​ផ្លូវ អំឡុងពេល​ចុះចត បណ្តាល​ឲ្យ​ដាច់​កង់​ជ​ន្ទ​ល់​ខាងមុខ រួច​តួខ្លួន​យន្តហោះ បាន​អូស​ទៅ​ហ្នឹង​ដី ប៉ុន្តែ អ្នកដំណើរ​ទាំង អស់ មិនបាន​ទទួលរងរ​បួស​អ្វី​ឡើយ ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​ពុធ ទី​០៤ ខែមីនា ឆ្នាំ​២០១៥ នេះ​ទៀតថា គ្រោះថ្នាក់​បានកើត​ឡើង នៅពេល​ទៀបភ្លឺ​ថ្ងៃនេះ​តែម្តង នៅពេលដែល​យន្តហោះ​ខាងលើ ព្យាយាម ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ ទ្រី​ប៊ូ វ៉ាន់ ទីក្រុង​កា​ត្មា​ន់​ឌូ របស់​ប្រទេស​នេ​ប៉ាល់ ដោយ​ធ្វើដំណើរ មកពី​ប្រទេស​តួ​ក​គី ។​f3
​អ្នកនាំពាក្យ​ព្រលានយន្តហោះ លោក ប៊ី​រិ​ន​ដ្រា ស្រេស​ថា បានបញ្ជាក់​បន្ថែមថា មនុស្ស​ជិះ​នៅ លើ​យន្តហោះ​ទាំងអស់ មាន​សុវត្ថិ​ភាពជា​ធម្មជាតិ​នោះទេ ហើយ​ជើងហោះហើរ តួ​ក​គី TK726 ខាងលើនេះ ទំនងជា​ជួប​គ្រោះថ្នាក់ ដោយសារ អាកាសធាតុ​មិនល្អ មាន​ចុះ​អ័ព្ទ​ក្រាស់ ៕f1