​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​ថ្កោលទោស សុន្ទរកថា​លោក​អូ​បា​ម៉ា​ពី​ការធ្វើ ឃាត​មេបក្ស​ប្រឆាំង​រុស្ស៊ី​

0

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ បាន​ថ្កោលទោស​ដល់​អ្នក​តាក់ តែង​សុន្ទរកថា​សម្រាប់​ប្រធានាធិបតី អូ​បា​ម៉ា​ថា មិនបាន​ក្ដោប​ក្ដាប់​ព័ត៌មាន ឱ្យ​គ្រប់​ជ្រុងជ្រោយ​។ ចំណែក​លោក​អូ​បា​ម៉ា មិនបាន​ប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​សម ស្រប​ជុំវិញ​ករណី​បាញ់សម្លាប់​មេបក្ស ប្រឆាំង​រុស្ស៊ី​លោក Boris Nemtsov ។
​ការធ្វើឃាត​មេបក្ស​ប្រឆាំង​រុស្ស៊ី​ជា ឃាតកម្ម​ដែល​បានរៀបចំ​ទុកជាមុន ទាំង នោះ​ហើយ​ទើប​ឃាតក​បាញ់សម្លាប់​បាន​យ៉ាង​ងាយស្រួល​សម្រាប់​កាមេរ៉ា​សុវត្ថិភាព​នៅ​ជុំវិញ​ទីនោះ​ក៏​ខូច​ដោះ​យកទៅ ជួសជុល ចំណែក​កាមេរ៉ា​ដែល​នៅសល់ ស្រពេចស្រពិល​មើល​មិន​ច្បាស់​ជា​រឿង​នាំឱ្យមាន មន្ទិលសង្ស័យ ។​g4
​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​ថ្លែងថា ការធ្វើឃាត​មេបក្ស​ប្រឆាំង​រុស្ស៊ី​ជាហេតុ ការណ៍​ដែល​កើតឡើង​នៅក្នុង​បរិយាកាស មួយ​នៅ​ប្រទេស​រុស្ស៊ី​ដែល​រដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ធ្វើឱ្យ​ស្ថានភាព​ទាំងនោះ ប្រសើរ​ឡើងវិញ មិនត្រូវ​ទុកឱ្យ​មេបក្ស ប្រឆាំង​ក្នុងប្រទេស​រុស្ស៊ី​រង​ការ​គំរាម កំហែង​បែបនេះ​ទៀតឡើយ ។​g3
​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត​ដែល ពាក់ព័ន្ធ​ដែរនោះ​បណ្ដា​ឯកអគ្គរដ្ឋទូត​មកពី​សហគមន៍​អឺរ៉ុប​និង​មេដឹកនាំ​ជាច្រើន ប្រទេស​រួមជាមួយ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ជូន​ដំណើរ​ចុងក្រោយ មេបក្ស​ប្រឆាំង Boris Nemtsov ដែល រង​ការបាញ់សម្លាប់​កាលពី​ថ្ងៃទី​២៧ ខែ កុម្ភៈ ។g2
​ពិធី​ដង្ហែ​សព​លោក Boris Nemtsov នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៥ ក្នុង ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដោយ​ដង្ហែ​យក ទៅ​បញ្ចុះ​នៅ​កន្លែង​បញ្ចុះសព​ក្នុង​ទីក្រុង​មូ​ស្គូ ។ ស្លាក់​ព្រលឹង​របស់លោក Boris Nemtsov បានដាក់​នៅ​មជ្ឈមណ្ឌល Sakharov ដែលជា​សារមន្ទីរ​សម្រាប់ សិទ្ធិមនុស្ស​និង​មេបក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ ពី​ជំនាន់​អតីត​សហភាពសូវៀត​លោក Andrei Sakharov ។g1
​ពលរដ្ឋ​រុស្ស៊ី​បាន​ចាត់ទុកថា មរណ ភាព​របស់​មេបក្ស​ប្រឆាំង​គឺជា​ការបាត់ បង់​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​រុស្ស៊ី ។ សំឡេង​ប្រឆាំង​ទៅនឹង​ទង្វើ​ខុសឆ្គង​របស់ រដ្ឋាភិបាល​នឹងត្រូវ​បាត់បង់​បន្ដិច​ម្ដ្ដ​ងៗ​9