អូស្ដ្រាលីៈ មិនទាន់​រកឃើញ​បំណែក យន្ដហោះ​ម៉ាឡេស៊ី​នៅ​បាតសមុទ្រ​នៅ ឡើយ​

0

​ប្រធាន​ក្រុម​អ្នករុករក​អូស្ដ្រាលី​បាន បញ្ជាក់​កាលពី​ថ្ងៃទី​៣ ខែមីនា​ថា ការ ស្វែងរក​យន្ដហោះ​បាត់​ខ្លួន​MH370 ស្ថិតនៅ​បាតសមុទ្រ​ក្នុង​ទ្រង់ទ្រាយ​ធំ រហូតមកដល់​ពេលនេះ​នៅសល់តែ​នាវា​ពីរ​បី​គ្រឿង​នោះ​គឺ​នៅ​មិនទាន់​រកឃើញ បំណែក​នៃ​យន្ដហោះ​នៅឡើយ ។​
​យន្ដហោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ខណៈដែល​ដឹក​អ្នក ដំណើរ និង​អាកាសយានិក​សរុប​២៣៩ នាក់ ធ្វើដំណើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ។ យន្ដហោះ នេះ​ត្រូវគេ​សង្ស័យថា បាន​ធ្លាក់​នៅក្នុង តំបន់​ដាច់ស្រយាល់​ចូលទៅក្នុង​ទឹក សមុទ្រ​ដ៏​សែន​ជ្រៅ​ស្ថិតនៅ​ភាគ​ខាង លិច​ឈូង​សមុទ្រ​ប្រទេស​អូស្ដ្រាលី ។h1
​ប្រធាន​ក្រុម​រុករក​អូស្ដ្រាលី លោក Martin Dolan បាន​ថ្លែងថា ការ​ស្វែង រក​រហូតមក​ដល់ពេលនេះ​តាមរយៈ​ឧ​ប ករ​ណ៍ Sonar គឺ​ក្រុម​រុករក​ចាប់​សញ្ញា ជាច្រើន​ដែល​សង្ស័យថា​ជា​បំណែក​យន្ដ ហោះ​ដែល​បាត់​ខ្លួន​នោះ ប៉ុន្ដែ​រហូតមក ដល់ពេលនេះ ក្រុមការងារ​នៅ​មិនទាន់ រកឃើញ​បំណែក​ណាមួយ​នៃ​យន្ដហោះ ម៉ាឡេស៊ី​អ៊ែរ​ឡាញ​ដែល​បាត់​ខ្លួន​នោះ នៅឡើយ​ទេ ។h4
​អាជ្ញាធរ​ម៉ាឡេស៊ី និង​អូស្ដ្រាលី​បាន ផ្ដោត​កម្លាំង​ចិ​ត្ដ​ស្វែងរក​យន្ដហោះ​ដែល បាត់​ខ្លួន​ខាងលើនេះ​ស្ថិតនៅ​បាតសមុទ្រ ក្នុង​ទំហំ​៦០.០០០​ក្រឡា​ម៉ែត្រការ៉េ ។ លោក Dolan បាន​បញ្ជាក់ថា ក្រុម​រុក រកបានរ​កលើ​ផ្ទៃ​ដែល​កំណត់​ខាងលើនេះ បាន​៤០​ភាគរយ​ហើយ ហើយ​ទំនងជា បញ្ចប់​ត្រូវ​បញ្ចប់​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៥ ខាងមុខ ប៉ុន្ដែ​លោក​មិនទាន់ ប្រាកដថា នឹង​បញ្ចប់​នៅពេលនោះ​នៅ ឡើយ​ទេ ដោយសារតែ​អាកាសធាតុ​នៅ ពេលនេះ​មិន​អំណោយផល​សោះ ។h3
​លោក​បន្ដទៀតថា នៅពេលដែល បញ្ចប់​ការរុករក​នេះ ហើយ​សមតិកម្ម បន្ដបន្ទាប់​ទៅមុខទៀត​គឺជា​ការសម្រេច របស់​រដ្ឋាភិបាល ។ “​គោលដៅ​របស់ ក្រុម​យើង​គឺ​រុករ​កបាន​៤០​ភាគរយ​រួច ហើយ ។ យើង​បន្ដ​រុករក​បរិវេណ​ដែល នៅសល់​ទាំង​ប៉ុន្មាន​នោះ ហើយ​សង្ឃឹម ថា​នឹង​រកឃើញ​យន្ដហោះ​យ៉ាងពិត ប្រាកដ​នៅក្នុង​បរិវេណ​ដែល​បានកំណត់ នោះ ។ ប៉ុន្ដែ​យើង​មិនទាន់​ច្បាស់​ថា នឹង រកឃើញ​យន្ដហោះ​នេះឡើយ​” ។h2
​ប្រភព​បន្ដថា ក្រុម​អ្នករុករក​បាន វិភាគ​ទៅលើ​ទិន្នន័យ​ដែល​ចាប់បាន​នា ពេលកន្លងមក​ដោយ​ឧបករណ៍​រុករក​នោះ ទៅជា​៣​ផ្នែក ។ ផ្នែក​ទីមួយ​នៃ​សញ្ញា ដែល​ចាប់បាន អាចជា​បំណែក​នៃ​យន្ដ ហោះ​យ៉ាងពិត​ប្រាកដ ។ ផ្នែក​ទី​ពីរ និង ផ្នែក​ទី​បី អាចជា​សញ្ញា​ដែល​ចាប់បាន​ពី ទ្រង់ទ្រាយ​ភូមិសាស្ដ្រ ។h1
​នា​វាបី​គ្រឿង​ក្នុងចំណោម​៤​គ្រឿង គឺ នាវា Fugro Equator នាវា Fugro Discovery និង​នាវា GO Phoenix ត្រូវបាន​បំពាក់​ឧបករណ៍​រុករក sonar ដើម្បី​ស្វែងរក​ចាប់​សញ្ញា​នៅក្នុង​បាត សមុទ្រ​ជម្រៅ​៤​ពាន់​ម៉ែត្រ ។​សកម្មភាព​រុករក​ខាងលើនេះ​ទទួល បានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ដ្រាលី និង​ម៉ាឡេស៊ី​ដែល​អស់​ទឹកប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ​អាមេរិក​ហើយ​រហូត មកដល់ពេលនេះ 9