ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​

0


​ខេត្ត​ព្រះសីហនុ​ ​ព្រឹក​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “ ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេសចរ​ណ៌ “ និង​មាន​ការសំអាត​បរិស្ថាន​នៅតាម​ដង​មហាវិថី​នានា​ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០០​នាក់ នៅ​បរិវេណ​វេទិការ​បុណ្យជាតិ ៧​មករា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ ។04-03-15 (5)
​ ​ឯកឧត្តម ឈិ​ត សុខុន បាន​មាន​ប្រសា​ស​ន៌​ថា ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​យុទ្ធសាស្ត្រ​សម្រាប់​សកលលោក​ទាំងមូល និង​តំបន់ ការសម្រេច​គោលដៅ​អភិវឌ្ឍ​ន៌​សហស្ស​វត្សរ៌​របស់​អង្គការសហប្រជាជាតិ នឹង​ការយកចិត្តទុកដាក់​ខ្ពស់​ជាអាទិ​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សុខភាព និង​ការអប់រំ​អភិរក្ស​សមុទ្រ និង​ធនធាន​ព្រៃឈើ ។04-03-15 (4)

ការដាក់ចេញ​និង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៌​នានា​ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​ពីរ គឺ​ការបង្កើន​ឧត្តមភាព​ប្រកួតប្រជែង និង​ការធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន៌ ។ កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធនាការ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ជា​យុទ្ធសាស្ត្រ​សមស្រប​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ន៌​ទេសចរ​ណ៌​ជា​មាស​បៃតង និង នាំ​កម្ពុជា​ឆ្ពោះទៅរក​ភាព​ស្អាត និង​បៃតង គ្រប់​ទៅ​ក្រុង ទីប្រជុំជន រមណីយដ្ឋាន​ទាំងអស់​ត្រូវ​បន្ត​04-03-15 (2)

កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាព​ស្អាត និង​បៃតង ដោយ​ឈរលើ​គោល​ការ​ណ៌​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន៌ ទីក្រុង​ជា​មជ្ឍមណ្ឌល​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ការទូត ដែល​ប្រមូលផ្តុំ​មនុស្ស សកម្មភាព និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សំខាន់ៗ​ជា​ប្រទីប​បំភ្លឺ​ក្រើនរំលឹក​ប្រជាពលរដ្ឋ និង​

ភាគី​ពាក់​ព​ន្ធ័​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយ ឬ​ទីក្រុង​បៃតង ឬ​ទីក្រុង​ប្រកបដោយ​និរន្តរភាព សំដៅ​ដល់ទី​ក្រុងមាន​បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់​ល្អ គួបផ្សំ​នឹង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទ្រទ្រង់​គ្រប់គ្រាន់​ផ្តល់នូវ​ភាពកក់ក្តៅ និង​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវទេសចរ ។​
​ ​ឯកឧត្តម​បាន​បញ្ជាកថា ជោ​ជ័យ​នៃ​ការអភិវឌ្ឍ​ន៌​វិស័យ​ទេសចរ​ណ៌​ជា​វិស័យសេដ្ឋកិច្ច និង​សង្គម ចូលរួម​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច បង្កើន​ការងារ បង្កើន​ចំណូល កាត់បន្ថយ​ភាពក្រីក្រ រួមចំណែក​ការឆ្លើយតប​នឹង​បញ្ហា​បំរែបំរួល​អាកាសធាតុ ។ ត្រូវ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន ភាព​ស្អាត និង​ភាព​បៃតង បំរើ​សេចក្តីត្រូវការ​រ​បស់​ភ្ញៀវទេសចរ​ណ៌ និង​ជំរុញ​ឪ្យ​ទីក្រុង​កាន់​តែមាន​ភាពរស់រវើក ប្រកបដោយ​ឧត្តមភាព​សម្រាប់​ការ​រ​ស់​នៅ ប្រកប​ធុរកិច្ច និង​ការ​ទស្សនា​កម្សាន្ត

។ យើង​ត្រូវអនុវត្ត​ឪ្យ​បាន​ផុលផុស​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត សំដៅ​ឪ្យ​ខេត្ត​ព្រះសីហនុ ក្លាយជា​គោលដៅ​ទេសចរ​ណ៌​បៃតង ប្រកបដោយ​គុណភាព និងរ​ន្ត​រ​ភាព និង​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សក្តិសម​ទៅនឹង​កិត្តិនាម​កម្ពុជា ព្រះរាជាណាចក្រ​អ​ច្ឆ​រិ​យះ ។04-03-15 (1)

ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ជាអាទិ យុទ្ធនាការ​យុវជន និង​ទីក្រុង​ស្អាត យុទ្ធនាការ​ទីក្រុង​ស្អាត​គ្នាន​សំរាម គ្នាន​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្ស​ល់ យុទ្ធនាការ​ទេសចរ​ម្នាក់​ដាំ​ដើមឈើ​មួយ​ដើម និង​យុវជន​ម្នាក់​ដាំ​ដើមឈើរ​មួយ​ដើម យុទ្ធនាការ​សង្កាត់​គំរូ និង​យុទ្ធនាការ​សម្អាត​ទីក្រុង​ជាដើម ហើយ​ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ។
​ ​បន្ទាប់មក​ឯកឧត្តម ឈិ​ត សុខុន ក៌​បានប្រគល់​រឺ​ម៉ក​ម៉ូតូ​កង់​០៣​ចំនួន ០២​គ្រឿង​ដល់​សាលា ក្រុងព្រះសីហនុ ក្នុងការ​ដឹកជញ្ជូន​ស​ម្រាម​ចេញមក​កាន់​គោលដៅ ដែល​ឡាន​សម្រាម​មិនអាច​ចូលទៅ​ដឹក​សម្រាម​បាន ៕​ ​