សៀមរាប មន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធនៅខេត្តសៀមរាបព្រួយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាននៅពេលអាជីវកម្មរ៉ែទង់ដែងនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចាប់ផ្តើមដំណើរការប្រសិនជាក្រុមហ៊ុនមិនសិក្សាឲ្យបានច្បាស់លាស់កាលពីព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៥ ក្រោមការដឹកនាំប្រជុំពិភាក្សារបស់លោក ស៊ិន រុន អភិបាលរងនៃគណៈអភិ បាលខេត្ត នៅសាលប្រជុំរដ្ឋាបាលសាលាខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្រុមហ៊ុនវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន ដោយមានការចូលរួមពីអស់លោក លោកស្រីមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរស្រុកនិងតំណាង ក្រុមហ៊ុនផងដែរ ។
ឆ្លងតាមកិច្ចប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ខេត្ត ស្តីពីផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងធ្វើអាជីវកម្មរ៉ែទង់ដែងនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបរបស់ក្រុមហ៊ុនចិនមួយឈ្មោះម៉េង ស៊ីន ហុងហ្វាខេមបូឌា ។ ក្នុងនោះលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានឲ្យដឹងថា អ្វីដែលលោកព្រួយបារម្ភជាងគេ គឺគ្រប់គ្រង
សំណល់ រឹងរាវ គុណភាពខ្យល់ និងការហូច្រោះ ជាពិសេសគឺទឹកបឹងមួយដែលនៅជិតការដ្ឋាន ហើយទឹកបឹងនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ដងយកទៅប្រើប្រាស់ជាប្រចាំដែលជាហេតុងាយនិងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថាន។
លោកបានពន្យល់ថា តាមការបង្ហាញរបស់ក្រុមហ៊ុននូវរាល់ការចម្រាញវត្ថុធាតុទាំងអស់គឺសុទ្ធតែបើកចំហរ ដូច្នេះសាធាតុផ្សេងៗវានឹងងាយសាយភាយតាមខ្យល់ធ្វើឲ្យប៉ះពាល់ដល់តំបន់ជុំវិញនោះ។ ក្នុងនោះលោក រី អញ្ជលី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក៍បានស្នើឲ្យខាងក្រុមហ៊ុនសិក្សាបន្ថែមទៀតព្រោះនៅលើទីតាំងនេះមានប្រាសាទបុរាណចំនួនពីរ ដោយព្រួយបារម្ភថានៅពេលក្រុមហ៊ុនធ្វើរ៉ែបក ឬ ក៏រ៉ែខួងវានិងធ្វើឲ្យប៉ះពាល់ដល់គ្រឹះរបស់ប្រាសាទទាំងនោះ ។
លោក ទូស សាភឿន នាយកក្រុមហ៊ុន គ្រីអេធីវ ហ្គ្រីនឌីហ្សាញ ជាក្រុមហ៊ុនវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងអាជីវកម្មរ៉ែទង់ដែង នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបនេះបានឲ្យដឹងថា នូវរាល់បញ្ហាប្រឈមដែលស្ថាប័នជំនាញថ្នាក់ខេត្តបានលើឡើងលោកនិងដាក់ចូលក្នុងរបាយការណ៍យកទៅប្រជុំពិភាក្សាថ្នាក់អន្តរក្រសួងបន្តទៀត។សូមបញ្ជាក់ថា កាលពីឆ្នាំ២០១២រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុន ម៉េង ស៊ីន ហុងហ្វាខេមបូឌារបស់ចិនស្រាវជ្រាវរករ៉ែនៅលើផ្ទៃដីចំនួន៤ពាន់៤០០ហិកតា ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង
ខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនបានសិក្សាលើផ្ទៃដី៣ពាន់៦០០ហិកតាហើយ បានកំពុងតែធ្វើរបាយការណ៍ផលប៉ះពាល់ដាក់ជូនស្ថាប័នពាក់ព័ន្ធពិនិត្យនិងភាក្សាចាប់ពីថ្នាក់ឃុំឡើងទៅ ដើម្បីសុំចាប់ផ្តើមធ្វើអាជីវកម្មរ៉ែនេះ។
មានមតិបូកសរុបនោះលោកស៊ិន រុនក៏បានបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សារគ្នាមកនេះ យើងសង្កេតនៅឃើញមានបញ្ហាប្រឈមច្រើនដែលត្រូវដោះស្រាយដូចជាបញ្ហាប្រជាពលរដ្ឋនិងបញ្ហាតំបន់ប្រាសាទនិងស្ពានបុរាណ តំបន់ទេសចរណ៍ធម្មជាតិនិងការពាក់ពន្ឋ័មួយចំនួនទៀត
ដែលមិនទាន់ច្បាស់លាស់ជាមួយគ្នានោះគឺចំណុចណាដែលមានគ្រាប់ផ្ទុះមិនទាន់ធ្វើការបោសសម្អាតអស់ក៍ត្រូវតែប្រយត្ន័ផងដែរ ។ ក្រុមហ៊ុនក៍គួរធ្វើផែនការមេឲ្យបានច្បាស់ផងដែរដែលទាក់ទងទៅនឹងហេតុប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅក្នុងផ្ទៃដី៣៦គីឡូម៉ែត្រក្រឡាតែ
ការសិក្សាតែមួយឆ្នាំ យើងជួបការលំបាកច្រើនតែយ៉ាងណាក៍យើងមានរបាយការណ៍គម្រោងដើម្បីជួយអាចឱយក្រុមហ៊ុនមានដំណើរការបាន។ឯ.ឧស៊ិនរុនក៏បានបញ្ជាក់ពីផលប៉ះពាល់ដែលយើងមិនអាចអនុវត្តតាមគម្រោងដោយមិនបានគិតពីភាពប៉ះពាល់នោះទេ។បញ្ហាប្រឈមច្រើនកើតចេញពីប្រជាពលរដ្ឋយើងគួររកដំណោះស្រាយដោយសន្តិវិធីដើម្បីឲ្យវាស្របទៅនឹងលក្ខណៈច្បាប់និងឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។លោក ក៏មាន
ចំណាប់អារម្មណ៍ដល់ផលប៉ះពាល់នូវសារធាតុរាវនិងកាកសំណល់រ៉ែថាវាមិនមែនប៉ះពាល់តែប្រជាពលរដ្ឋក្នុងឃុំខ្វាវនេះទេហើយរាលដាលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាននានាដែលចរន្តទឹកហូរធ្លាក់ទៅដល់ រហូតប៉ះដល់ត្រីក្នុងបឹងទន្លេសាបទៀតផង។ដើម្បីធានាបានសុវត្ថិភាពទាំងនេះយើងគួមានគណៈកម្មការមួយរវាងអាជ្ញាធរដែនដីមន្ត្រីជំនាញនិងក្រុមហ៊ុនសិក្សាស្រាវវាយតម្លៃប្លង់ផែនការមេឲ្យបានច្បាស់លាស់។ម្យ៉ាងទៀតត្រូវបង្កើន
ការយកចិត្តទុកដាក់ លើការថែរក្សាអភិរក្សប្រាសាទបុរាណ ហើយក៏គួតែក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ ធ្វើការឆ្វៀលចេញ ហើយការយករ៉ែ គួតែធ្វើរ៉ែខួង ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ធនធានធម្មជាតិ និង ដីអាស្រ័យផល របស់ប្រជាពលរដ្ឋទៀតផង ៕
ដោយគឿនវ៉េត



































