​MC​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ប្រទេស​កម្ពុជា​និង​ចាក​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មុន​ឆ្នាំ​២០២០​។​

0

​សៀមរាប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គោលនយោបាយ​កម្រិត​ខ្ពស់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​ISTANBUL​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ខេត្តសៀមរាប​ព្រឹក​ថ្ងៃទី​៤​ខែ​មិនា​នេះ​លោកជំទាវ សាម​សាត អា​កតា​(SahmshadAkhtar)​អគ្គលេខាធិការរង​

អង្គការសហប្រជាជាតិ​បាន​មានប្រសាសន៍ថា នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​ចំនួន​១៣​មាន​ប្រទេស​ចំនួន​៦​បាន​កំពុងតែ​មានការ​រីកចំរើន ក្នុងនោះ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​លេច​ធ្លូ​ជាងគេ និង​អាច​ចាក​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មុន​ឆ្នាំ​២០២០​។​

DSC_0024
​លោកជំទាវ​បាន​ពន្យល់ថា​ការដែល​ប្រទេស​កម្ពុជា​អាច​ចាក់​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​ឆាប់រហ័ស​គឺ​ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មានការ​កើន​មានការ​រី​ចំរើន​លឿន​។​លោកជំទាវ​បន្តថា​DSC_0022
​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្តាប់​បាន​មានប្រសាសន៍ថា នេះ​ជាការ​ពិត​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍន៍​លឿន​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​១៣​នេះហើយ​កម្ពុ​ជាក៍​ត្រូវបាន​ដែលមាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងអស់​ចាត់ទុកថា ជា​ប្រទេស​មា​នក​ណើ​ន​សេដ្ឋកិច្ច​ខ្លាំង​មួយ​ដែល​អាច​ចាក​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មុន​កាលកំណត់​។​
​លោក​គាត​ឈុន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​បាន​មានប្រសាសន៍ថា​តាម​ការ​គណនា​បឋម​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​នៅក្នុង​ឆ្នាំ​២០១៤​កន្លងមកនេះ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ហើយ​នៅក្នុង​ឆ្នាំ​២០១៥​នេះ​គេ​ប៉ាន់ប្រមាណ​ថា នឹង​ស្ថិតនៅ​ជុំវិញ​៧%​ទៀត​។ កំណើនសេដ្ឋកិច្ច​នេះ​កន្លងមក​បានធ្វើ​ឲ្យ​ថយចុះ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។​

DSC_0019
​លោក​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវបាន​គេ​វាយតម្លៃថា ជា​ប្រទេស​ទី​៤​ក្នុង​ពិភពលោក​ដែល​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​លឿន​មុន​កាល​កំណត់ដោយ​ថយចុះ​ពី​៥៣%​ក្នុង​ឆ្នាំ​២០០៤​មក​ត្រឹម​២០,៥%​នៅ​ឆ្នាំ​២០១១ និង​មកក្រោម​១៨%​នៅ​ឆ្នាំ​២០១៤​។​ហើយ​គេ​រំពឹងថា អត្រា​នេះ​និង​ធ្លាក់ចុះ​ប្រមាណ​១%​បន្ថែមទៀត​ក្នុង​មួយឆ្នាំៗ​។​ដែល​កត្តា​នេះហើយ​ដែល​អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ចាក​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឆាប់ៗ​ខាងមុខនេះ​។​ដោយ​គឿន​វ៉េ​ត​