​អ្នក​សារ​ព័​ត៍​មាន​កម្ពុជា​នឹង​ជួប​អ្នក​សា​ព័​ត៍​មាន​ថៃ​ផ្លាស់ប្តូរ​បទពិសោធន៍​ទំនាក់ទំនង​គ្នា​ក្នុង​ដំណើរ​ទស្ស​នះ​កិច្ច​ក្នុង​ទឹកដី​ថៃ​រយៈពេល​៣​ថ្ងៃ

0

​បន្ទាយមានជ័យ​៖ អ្ន​កា​សា​ព័​ត៍​មាន​ទូរទស្សន៍ កាសែត វិទ្យុ វេ​ប​សាយ របស់​កម្ពុជា​នឹង​ជួប​ជាមួយនិង​អ្នក​សា​ព័​ត៍​មាន​ថៃ​ជាច្រើន​នាក់ ក្នុង​ទឹកដី​ខេត្ត​ស្រះកែវ និង​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ​នា​ថ្ងៃទី​០៥ មីនា ២០១៥ នេះ​ដើម្បី​សហប្រតិបត្តិ​ការណ៍ ទំនាក់ទំនង​ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​គ្នា ។
​តប​តាម​ការអញ្ជើញ រៀបចំ​ដោយ​សហព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សារ​ព័​ត៍​មាន​អាស៊ាន​កម្ពុជា​និង​ថៃ​(UMA)​ដែល​ឧបត្ថម្ភ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ឈុន​បូរី​និង​សម្រួល​ដោយ​សមត្ថកិច្ច កងកម្លាំង​ពាក់ព័ន្ធ​របស់​ថៃ អ្នក​សារ​ព័​ត៍​មាន​កម្ពុជា ១៧​រូប​មកពី​ខេត្ត រាជធានី ក្នុងនោះ​ក៏មាន​អ្នកយក​ព័​ត៍​មាន​កាសែត​កម្ពុ​ជាថ្មី នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ស្រះកែវ​និង​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទ​៥​ដល់​៧ មីនា ២០១៥ ។​20150304_IMG_1253
​តាម​គម្រោង លោក​ប្រា​ស៊ើ​ដ្ឋ សែន​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សារ​ព័​ត៍​មាន​អាស៊ាន​(UMA)​និង​លោក​សុខ សុវណ្ណ អគ្គលេខាធិការរង​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​សារ​ព័​ត៍​មាន​កម្ពុជា​នឹង​សហការ​ជាមួយ​រដ្ឋបាល​និង​ផ្នែក​ឯកជន​នៅ​ខេត្ត​ឈុន​បូរី ដោយ​នាំ​អ្នក​អ្ន​សារ​ព័​ត៍​មាន​ថៃ កម្ពុជា​ទៅ​ជួប សម្របសម្រួល​និង​ចុះ​យក​ព័​ត៍​មាននៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

តំបន់​អភិវឌ្ឃន៍ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ឈុន​បូរី ហើយ​ពាំនាំ​ព័​ត៍​មាន​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ទីនោះ​មក​ផ្សព្វផ្សាយ​ជូន​ពលករ​កម្ពុជា​ដែលមាន​បំណង​ចូល​ស្របច្បាប់​ទៅធ្វើ​ការ​នៅ​ទីនោះ ក៏ដូចជា​ចែករំលែក​ការប្រកប​របរ​រកស៊ី ការវិនិយោគ​និង​ការអភិវឌ្ឍន៍​ក្នុងប្រទេស​ជិតខាង​នេះ​ជិតខាង​គ្នា​ផងដែរ ។
​គួរ​បញ្ចា​ក់ថា ជា​ញឹកញាប់​អ្នក​សារ​ព័​ត៍​មាន​កម្ពុជា ថៃ ឡាវ ភូមា​នៃ​សហព័ន្ធ​UMA តែង​ជួប​ធ្វើ​កិច្ចសហប្រតិបត្តិការ ប្រជុំ ផ្លាស់ប្តូរ​បទ​ព​សោធន៍​រវាង​គ្នា​និង​គ្នា ក៏ដូចជា​ជួប​ជាមួយនិង​អាជ្ញាធរ​សមត្ថកិច្ច​ថៃ ពាំ​នាំនូវ​ផលវិបាក និង​ភាព​តានតឹង​រវាង​ប្រជាជាតិ​និង​ប្រទេស​ទាំងពីរ​ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កន្លងមក ៕