​ប្រារ​ព​ខួប​លើក​ទី​១០៤​ទិវា​អន្តរជាតិ​៨​មិនា​ឆ្នាំ​២០១៥​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖ “ ស្ត្រី​នៅ​កម្ពុជា​បានទទួល​ការរំលោភ​សិ​ទ្ឋ​យ៉ាងធ្ងន់ធ្ងរ ជាង​បណ្តា​ប្រទេស​នៅ​អ៊ឺ​រុ​ប​នៅលើ​ពិ​​ភព​លោក​ទៅទៀត នៅក្នុង​សម័យ​របប ប៉ុល ពត​” លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត កំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រារ​ព​ខួប​លើក​ទី​១០៤ ទិវា​អន្តរជាតិ​៨​មិនា ឆ្នាំ​២០១៥ ក្រោម ប្រធានបទ “ ដំណើរ​ឆ្ពោះទៅមុខ​៖ ស្ត្រី​កម្ពុជា ក្រោយ​ស​ន្និសិទ​ស្ត្រី​ពិភពលោក ១៩៩៤ ” នៅក្នុង​សាលា​នយោបាយ​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក ថ្ងៃទី ០៤​ខែ មិនា ឆ្នាំ​២០១៥ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សិក្សា​នុ​សិស្ស និង​ស្ត្រី​ពិការ​សរុប ជាង​៥០០​នាក់ ។DSC07262
​ ​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា​៖ នៅក្នុង​សម័យ​របប​អាវខ្មៅ ស្ត្រី​កម្ពុជា​បាន​បាត់បង់​សិ​ទ្ឋ​សេរីភាព​គ្រប់បែបយ៉ាង សិ​ទ្ឋ​ទទួល​អាហារ​គ្រប់គ្រាន់ សិ​ទ្ឋ​បន្ត​ពូជ សិ​ទ្ឋ​ទទួល​កា​ព្យាបាល សិ​ទ្ឋ​ជួបជុំ​កូនចៅ ន​ពិសេស​សិទ្ធ​ជ្រើសរើស​គូរ​ស្រករ ។​ល​។ ថ្ងៃនេះ​យើង​បាន​ប្រា​រព​ខួប​លើក​ទី ១០៤ នៃ​ទិវា អន្តរជាតិ​៨​មិនា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “ ដំណើរ​ឆ្ពោះទៅមុខ​៖ ស្ត្រី​កម្ពុជា​DSC06424

ក្រោយ​ស​ន្និសិទ​ស្ត្រី​ពិភពលោក ១៩៩៤ ” ។ លោក​សូម​គាំទ្រ​លើ​ប្រធានបទ​ដែលមាន​អត្ថន័យ​ដ៏​សំខាន់​នេះ ដោយបាន​រំលឹក​ស​មិ​ទ្ឋិ​ផល ក៏ដូចជា​ជោកជ័យ ក្នុង ការលើក​កំពស់​សិ​ទ្ឋ ស្ថានភាព ជីវភាព ឋាន​នៈ​តួនាទី ដែល​រាជ​រដ្ឋ​ភិ​បាល ស្ថាប័ន​អន្តរជាតិ អង្គការ សង្គម​ស៊ីវិល និង​DSC06429

វិស័យ​ឯកជន​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ស្ត្រី​អោយមាន​ជីវ ភាព​កាន់តែ ប្រសើរឡើង​ក្នុង​រយៈកាល​កន្លងមក​។ ការគោរព​សិ​ទ្ឋ​នារី​ថ្ងៃនេះ គឺ​មិនមែន​មានន័យថាៈ ធ្វើ​តែ​ថ្ងៃនេះ​ទេ គឺ​យើង​ត្រូវគោរព​សិ​ទ្ឋ​នារី​ជា​រៀងរហូត មិន​ចាំតែ​ថ្ងៃ​៨​មិនា​នោះឡើយ និង​សូមអោយ​ទិវា​៨​មិនា​ក្នុងថ្ងៃនេះ​បាន​ស្ថិតស្ថេរ​ជានិច្ច​និរន្ត​តរៀង​ទៅ ។4

​ ​លោក ជំទាវ កែវ ចាន់​មុនី អ្នកតំណាង​រា​ស្ត​មណ្ឌល​កំពង់ឆ្នាំង បាន​អាន​ព្រះរាជសារ សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជ​មាតា​ជាតិខ្មែរ ក្នុង​សិ​ទ្ឋ​សេរីភាព​សេចក្តីថ្លៃថ្នូ និង​សុភមង្គល​យ៉ាង​មាន​អត្ត​ន័យ​ដើម្បី​លើក​កំពស់​សិទ្ធ​នារី​នៅក្នុង​កម្ពុជា​ក្នុង​ទិវា​សិទ្ធ​នារី​អន្តរជាតិ​។DSC07339
​បន្ទាប់ពី លោក ស្រី ឈុំ ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​បាន​អាន​របាយការណ៍​អោយដឹងថា​៖ ខេត្តកំពង់ឆ្នាំង រយៈពេល​២​ទស្សវត្ស​ន៍​  កន្លងទៅនេះ ដោយមាន​ការដឹកនាំ​គាំទ្រ​ពី ឯកឧត្តម លោក​ជំ ទាវ លោក ឧ​ញ្ញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត បានធ្វើអោយ​មានការ​ចូល​រួម​លើក​កំពស់ សមភាព​យេនឌ័រ ក្នុង​វិស័យ​នយោបាយ មុខងារសាធារណៈ ផ្នែក​ឯកជន សង្គម​ស៊ីវិល មានការ​រីកចំរើន​គួរកត់សំគាល់ ដែល​បង្ហាញអោយឃើញថា នារី​ក៏មាន​សមត្ថភាព​ដូច​បុរស​ដែរ​។​
​ក្នុងនាម​ជា​អ្នកដឹកនាំ​មន្ទីរ​កិច្ចការនារី​ខេត្ត ខ្ញុំ​សូម​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​កាត់បន្ថយ​បញ្ហា​វិសមភាព​យេនឌ័រ តាមរយៈ​ជុំរុញ​ការអនុវត្ត​ច្បាប់ សេចក្តីណែនាំ ផែនការ​យុ​ទ្ឋ​សាស្ត្រ​នារីរតនៈ លើក​ទី​៤ ឆ្នាំ​២០១៤-២០១៨ ដើម្បី​ទប់ស្កាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី និង​កុមារ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ឋ័​នានា និង​អង្គការ​ជា​ដៃគូរ​អោយបាន​ស្អិតរ​មួ​ត ។2
​ ​ចុងបញ្ចប់​នៃ​ការ​ប្រា​ឬ​ប​ទិវា​សិទ្ធ​នារី ថ្នាក់ដឹកនាំ​ក្នុង​ខេត្តកំពង់ឆ្នាំង បានប្រគល់​អំណោយ​មួយចំនួន​ដល់​ស្ត្រី​ចូល​និវត្ត​ន៏ ចាស់ជរា ស្ត្រី​ពិការ និង​ស្ត្រី គ្មាន​ទីពឹង​ជាច្រើន​នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ ដើម្បី​រួមចំណែក​ដោះស្រាយ​ការខ្វះខាត​មួយចំនួនរ​ស្ត្រី​យើង ៕