សៀមរាប៖ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានឈ្មួញឈើឆៅ កំពុងធ្វើសកម្មភាពយ៉ាងសកម្មដឹកសំរុកចូលក្នុងខេត្តសៀមរាបទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចក្រែងពីសំណាក់សមត្ថកិច្ចបន្តិចបន្តួចទាល់តែសោះដោយការដឹកជញ្ជូនបានយ៉ាងរលូនគ្មានផលរំខាននោះដែរក៏ព្រោះពួកក្រុមឈ្មួញទាំងអស់ត្រូវរ៉ូវគ្នារជាមួយស្ថាប័នរដ្ឋបាលមេព្រៃគ្រប់សង្កាត់ដែលឈរជើងតាមដងផ្លូវរាបចាប់ពីក្នុងព្រៃរហូតដល់ក្នុងខេត្ត។
ជាក់ស្តែងកាលពីថ្ងៃទី០៣ខែមិនាឆ្នាំ២០១៥នេះនៅវេលាម៉ោង៧និង២០នាទីព្រឹកមានក្រុមឈ្មួញដឹកឈើតាមរ៉ុម៉កចេញពីស្រុកស្វាយលើឆ្លងកាត់ស្រុកប្រាសាទបាគងចូលមកក្នុងខេត្តសៀមរាបចែកចាយតាមដេប៉ូផ្សេងៗដែលបានកាម្មង់ ដោយការដឹកជញ្ជូនរបស់ពួកគេមានដំណើរវែងឆ្ងាយឆ្លងកាត់ពីស្រុក គឺស្វាយលើនិងប្រាសាទបាគងនោះមកដល់ចំណុច ភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ស្រាប់តែម៉ូតូខូចទៅមុខរួច ខណៈពេលនោះដែរសាព័ត៏មានក៏បានផ្តឹតយករូបភាពដើម្បើផ្សព្វផ្សាយ។
ប្រភពពីក្រុមដឹកឈើបានប្រាប់ឲ្យដឹងដែរថា ការដឹកឈើរបស់គាត់ បានជម្រាប់ជូនលោក ឡឹង សុខា មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើរួចរាលហើយ បើគាត់មិនបានរាយការនោះទេ ប្រាកដជាមិនរួចផុតពីកណ្តាប់ដៃរបស់លោក ឡឹង សុខា ជាមន្ត្រីជុំនាញនោះស្រួលៗទេ ដែលគាត់បានដឹកឈើដោយគ្មានការភ័យខ្លាចគឺ បានបង់លុយជូនសមត្ថកិច្ចតាមដងផ្លូវជាថ្នូមិនបង្ក្រាប ឈ្មួញដឹកឈើ ដែលត្រូវបានគេស្គាល់ឈ្មោះ គុង ដែលជាម្ចាស់ឈើមិនបានប្រាប់ថា ចំនួនលុយដែលត្រូវបង់ទៅឲ្យសមត្ថកិច្ចទេ ចំណែកលោកឡឹងង សុខា មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅពេលដែលសាព័ត៏មានយើងឃើញសកម្មភាពយ៉ាងអនាធិតេយ្យ រាយទៅលោកតាមទូរស្ទ័ប៉ុន្តែគួរឲ្យសោកស្តាយលោកបានប្រាប់ថាឈ្មោះគុង នោះបានប្រាប់រួចអស់ហើយ ពលរដ្ឋរស់នៅជិតនោះគ៏បានរិៈគន់ ទៅលើស្ថាប័ន រដ្ឋបាលព្រៃឈើថាមានតែស្ថាប័នតែគ្មានអ្នកបង្ក្រាប បើបង្ក្រាបគឺពបង្ក្រាបតែអ្នកដឹកអុសនិងខ្យូងទៅវិញ៕
ដោយខេងឧត្តម