មហាសេដ្ឋីអាមេរិកលោកផល អាឡេន (PalAllen) បានប្រកាសពីការរកឃើញនាវាចម្បាំងជប៉ុនដ៏ល្បីក្នុងសង្គ្រាមលោកលើកទីពីរ Musashi ដែលមានរយៈពេលជាង៧០ឆ្នាំ ក្រោយពីត្រូវបានកងកម្លាំងស.រ.អាបាញ់ពន្លិចមក។
លោកអាឡេនិយាយថា នាវានោះត្រូវបានរកឃើញ ដោយក្រុមរុករកឯកជនរបស់លោក។
នាវានោះស្ថិតនៅក្នុងជម្រៅជាងមួយគីឡូម៉ែត្រ នៅបាតសមុទ្រស៊ីប៊ូយ៉ាន នៅឯនាយប្រទេសហ្វីលីពីន។
នាវាដ៏ធំបំផុត ដែលគេមិនដែលបង្កើតពីមុនមក។ យន្តហោះចម្បាំងរបស់ស.រ.អា បានបាញ់ពន្លិចនាវា Musashi នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៤ នៅក្នុងអំឡុងពេលសង្គ្រាម Leyte Gulf ដែល គេជឿថា ជាការតបតរបស់កងនាវាចរដ៏ធំបំផុត ក្នុងសង្គ្រាមលោកលើកទីពីរ ដែលនៅក្នុងនោះកងកម្លាំងអាមេរិក និងអូស្ត្រាលីធ្វើឲ្យជប៉ុនបរាជ័យ។
លោកអាឡេន បានប្រកាសពីការរកឃើញ នៅលើទំព័រ Twitter របស់លោក ដែលក៏បានបង្ហាញផងដែរនូវរូបថត នៃនាវានោះ៕