រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥បានធ្វើសកម្មភាព ដកអាវុធធុនធ្ងន់ដំណាក់កាលទីពីរចេញ ពីតំបន់ប្រឈមមុខដាក់គ្នា ស្ថិតនៅភាគ ខាងកើតអ៊ុយក្រែន ។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាល អ៊ុយក្រែន Press Service បានផ្សព្វ ផ្សាយថា កាំភ្លើងធុនធ្ងន់ ទំហំ១៥២មីល្លី ម៉ែត្រ ដែលដាក់នៅតំបន់Akatsiya នោះកំពុងស្ថិតក្រោមការដកត្រឡប់ មកវិញហើយ ។ អំឡុងពេលដកអាវុធ ធុនធ្ងន់ដំណាក់កាលទីពីរ កម្លាំងរដ្ឋាភិ បាលបានដកអាវុធធុនធ្ងន់ទំហំ១៥២ មីល្លីម៉ែត្រ ត្រឡប់មកក្រោយចម្ងាយ ៧០គីឡូម៉ែត្រ ពីទីតាំងដែលមានការ ប្រឈមមុខតានតឹងដាក់គ្នា ។
កាលពីមុននេះមួយថ្ងៃ អ្នកនាំពាក្យ កម្លាំងទាហានរបស់រដ្ឋាភិបាលអ៊ុយ ក្រែនបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយ ក្រែនទើបតែបានបញ្ចប់ការដាកអាវុធ ធុនធ្ងន់ដំណាក់កាលទី១ ដោយដកអាវុធ ទំហំ១០០មីល្លឺម៉ែត្រពីតំបន់ព្រំដែន ។
ជាមួយគ្នានេះដែរ ក្រុមបះបោរគាំទ្រ រុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែនអះ អាងថា ពួកគេបានដកអាវុធធុនធ្ងន់អស់ ហើយចេញពីទីតាំងប្រឈមស្ថិតនៅខ្សែ បន្ទាត់តំបន់ Donetsk និង Lugansk លើកលែងតែកាំជ្រួចមីស៊ីលប្រភេទ Grad ប៉ុណ្ណោះ ។
កាលពីសបា្ដហ៍កន្លងមកនេះ កម្លាំង បះបោរ ក៏ដូចទាហានរដ្ឋាភិបាលអ៊ុយ ក្រែនបានយល់ព្រមដកអាវុធធុនធ្ងន់ពី សមរភូមិប្រយុទ្ធ ស្របទៅតាមកិច្ចព្រម ព្រៀងឈប់បាញ់ ដែលបានសម្រេចឡើង នៅក្នុងទីក្រុង Minsk ប្រទេសប៉េឡារុស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
កិច្ចព្រមព្រៀងឈប់បាញ់នេះបានធ្វើ ឱ្យស្ងប់ស្ងាត់ជម្លោះដែលផ្ទុះឡើងនៅ តាមបណ្ដោយព្រំដែនភាគខាងកើតអ៊ុយ ក្រែន និងឈានដល់បញ្ចប់សង្គ្រាមរយៈ ពេល១១ខែដែលសម្លាប់មនុស្សរហូត ដល់ជាង៦ពាន់នាក់