កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ទីភ្នាក់ងារចាក់ថ្នាំបង្ការដែលស្ថិតនៅ ក្រោមក្រសួងសុខាភិបាលវៀតណាម បានប្រកាសថាគ្រុនផ្ដាសាយបក្សីH5N1 បានផ្ទុះឡើងស្ថិតនៅក្នុងស្រុកខ្សាច់ ខេត្ដ ស្រុកត្រាំង ភាគខាងត្បូងវៀតណាម ដែលជនរងគ្រោះបានឆ្លង និងផ្ទុកវីរុស នេះរយៈពេល២១ថ្ងៃកន្លងមកហើយ ។
ទីភ្នាក់ងារព័ត៌មាន Saigon Giai Phong Daily បានផ្សព្វផ្សាយថា ជំងឺ ខាងលើបានផ្ទុះឡើងនៅក្នុងឃុំDai Hai ហើយព្រមជាមួយគ្នានោះ ដើម្បីចាត់ វិធានការបង្ការឱ្យខ្លាំងក្លា សត្វមាន់ទារ នៅក្នុងតំបន់នោះប្រមាណ១១០០ក្បាល ត្រូវបានសម្លាប់ ជាការទប់ស្កាត់ កុំឱ្យ វីរុសនេះរាលដាលឆ្លងទៅកាន់ទីតាំង ផ្សេងទៀត ។
ក្រុមវេជ្ជបណ្ឌិតបានណែនាំពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន កុំទទួលទានសាច់មាន់ ទា ណាដែលមានជំងឺហើយងាប់ ។ ជាមួយ គ្នានេះ ប្រជាពលរដ្ឋត្រូវតែរក្សាឱ្យបាន ខ្ជាប់ខ្ជួនជានិច្ចនូវភាពស្អាត់ស្អំ មាន អនាម័យដើម្បីកាត់បន្ថយវីរុសH5N1 នេះ ។ លុះនៅពេលឆ្លងវីរុសនេះហើយ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យដែល គ្រប់គ្រងដោយរដ្ឋឱ្យបានឆាប់បំផុត