មន្ដ្រីជាន់ខ្ពស់ចិនបានថ្លែងប្រាប់គណៈ ប្រតិភូមីយ៉ាន់ម៉ាមួយរូបថា មីយ៉ាន់ម៉ា ត្រូវតែធានា បន្ថយកម្ដៅជម្លោះតានតឹង នៅតាមបន្ទាត់ព្រំដែនជាមួយចិន និង បានអំពាវនាវ ឱ្យគ្រប់ ភាគីទាំងអស់ត្រូវ តែអត់ធ្មត់ កាត់បន្ថយអំពើហិង្សា ខណៈ ដែលការផ្ទុះអាវុធ កាលពីពេលថ្មី ៗនោះ បណ្ដាលឱ្យលំហូរជនភៀសខ្លួនមីយ៉ាន់ម៉ា ចូលទៅកាន់ទឹកដីចិនច្រើនរយនាក់នោះ។
មីយ៉ាន់ម៉ាបានចោទប្រកាន់កម្លាំង ប្រដាប់អាវុធរបស់ចិនថាបានជួយដល់ សកម្មភាពរបស់ ក្រុមកុលសម្ពន្ធភាគ តិចចិនក្នុងការវាយប្រហារប្រឆាំងរដ្ឋា ភិបាលមីយ៉ាន់ម៉ាស្ថិត នៅភាគ ខាងជើង តំបន់កូកាង ព្រមទាំងបានគិតថា ចិន បានធ្វើកិច្ចសហការការពារការវាយ ប្រហារ ភេរវ កម្មទាំងនោះពីក្នុងទឹកដី របស់ខ្លួនថែមទៀតផង ។
ការផ្ទុះអាវុធប្រយុទ្ធគ្នាបានកើត ឡើងតាំងពីខែមុនមកម្ល៉េះរវាងទាហាន រដ្ឋាភិបាលនឹង សម្ព័ន្ធប្រដាប់អាវុធ ប្រជាមានិតមីយ៉ាន់ម៉ា(MNDAA) ជាមែកធាងប្រដាប់អាវុធមួយរបស់ បក្ស កុម្មុយ នីស្ដភូមា ជាកងកម្លាំងទ័ព ព្រៃទទួលបានគាំទ្រពីចិនដ៏ខ្លាំងក្លាហើយ ដែលបានវាយ ប្រហារជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា មុនការបែកបាក់នៅក្នុងឆ្នាំ ១៩៨៩ ។
ការផ្ទុះអាវុធនេះបានធ្វើឱ្យពលរដ្ឋ មីយ៉ាន់ម៉ារាប់ពាន់នាក់រត់ភៀសខ្លួន ចូលទៅកាន់ខេត្ដ យ៉ុនណាន ស្ថិតនៅភាគ ខាងត្បូងរបស់ចិន ។ ការណ៍នេះបានធ្វើ ឱ្យរដ្ឋាភិបាលចិន ភាគច្រើនមានការ មិនសប្បាយចិត្ដ ។
មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសចិន លោក Liu Zhenmin បានថ្លែងប្រាប់ គណៈ ប្រតិភូមីយ៉ាន់ម៉ាថា រដ្ឋាភិបាល ចិន“ជានិច្ចកាលតែងតែគោរពអធិប-តេយ្យភាព និងបូរណ ភាពទឹកដីរបស់ មីយ៉ាន់ម៉ា។ ចិនមានក្ដីសង្ឃឹមថា ភាគី ពាក់ព័ន្ធក្នុង ជម្លោះទាំងអស់ត្រូវតែអត់ ធ្មត់ បន្ថយកម្ដៅឱ្យនៅទាបតាមតែអាច ធ្វើទៅបានក្នុង ជម្លោះនៅភាគខាងជើង មីយ៉ាន់ម៉ា ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ តាមបន្ទាត់ព្រំដែនចិន-មីយ៉ាន់ម៉ា” ។
រដ្ឋមន្ដ្រីការបរទេសចិនបញ្ជាក់ថា គណៈប្រតិភូពិសេសតំណាងមីយ៉ាន់ម៉ា ដែលបំពេញ ទស្សន កិច្ចនៅទីក្រុងប៉េកាំង នាពេលនេះ ជាអតីតឯកអគ្គរដ្ឋប្រចាំ នៅប្រទេសចិន ។
បើតាមសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គណៈប្រតិភូមីយ៉ាន់ម៉ាបាន អរគុណចិនដែល ជួយដោះស្រាយស្ថាន ការណ៍ឱ្យបានធូរស្បើយស្ថិតនៅភាគខាង ជើងមីយ៉ាន់ម៉ា និងមានបំ ណងរក្សា ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ជាបន្ដទៀត ។
មេបញ្ជាការចិននៃក្រុមកុលសម្ព័ន្ធ ដែលដឹកនាំដោយលោក Peng Jia-shengនោះ, ក្រុម MNDAA បានចុះកិច្ច ព្រមព្រៀងឈប់បាញ់ក្នុងឆ្នាំ២០០៩ នៅ ពេលដែលកងទ័ពរដ្ឋាភិបាល បានចូល កាន់កាប់តំបន់មានជម្លោះ ភាគខាង ជើងកូកាង ហើយបណ្ដាលឱ្យមនុស្សរាប់ ពាន់នាក់ភៀសខ្លួនចូលទៅទឹកដីចិន ។
នៅពេលថ្មីៗនេះ លោក Peng ត្រូវ គេសង្ស័យថា ជាអ្នកបង្កឱ្យមានផ្ទុះអាវុធ សាជាថ្មីនៅតំ បន់ ខាងលើនេះ ។ ក្នុងបទ សម្ភាសជាមួយសារព័ត៌មានចិនកាលពី សបា្ដហ៍មុន លោក Peng បានច្រាន ចោលថាទទួលបានជំនួយណាមួយពីប្រជា ពលរដ្ឋចិន ឬពីកម្លាំងប្រដាប់អាវុធ នោះឡើយ