​​អាមេរិក​ពិភាក្សា​រឿង​ដែនសមុទ្រ ភាគខាងត្បូង​ជាមួយ​ឥណ្ឌា​

0

​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ អាស៊ី​ប៉ាស៊ីហ្វិក​លោក​Harry Harris បាន បញ្ជាក់ថា ចិន​កំពុងតែ​អនុវត្ដ​ន៍​យុទ្ធ សាស្ដ្រ​ឌឺដង​នៅ​ដែនសមុទ្រ​ភាគ​ខាង ត្បូង​ដោយ​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​សកម្មភាព​បង្កើត​កោះ​សិប្ប​និ​មិ​ត្ដរបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ។​
​មេបញ្ជាការ​កងទ័ព​អាមេរិក​បាន បង្ហាញ​ការព្រួយបារម្ភ​ពី​សកម្មភាព​ខាង លើ​ក្នុងពេលដែល​s3លោក​បំពេញ​ទស្សន កិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​ហើយ​ជួប ពិភាក្សា​ជាមួយ​មេ​ទ័ពជើងទឹក​ឥណ្ឌា លោក Robin Dhowan ។
​សារព័ត៌មាន Time Of India បាន ផ្សព្វផ្សាយ​ថា អាមេរិក​មានបំណង​ចង់ ឱ្យ​ឥណ្ឌា​ដើរតួនាទី​សំខាន់​ជាង​នេះ​ក្នុងការ ធ្វើឱ្យមាន​តុល្យភាព យុទ្ធសាស្ដ្រ​យោធា នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឬ​សហការ ជាមួយ​កម្លាំង​ទាហានជើងទឹក​ប្រទេស ជិតខាង​រក្សា​សន្ដិសុខ ស្ថិរភាព នៅក្នុង តំបន់​ដែល​ពិភពលោក​ចាត់ទុកថា ជា ចំណុច​សំខាន់បំផុត​ក្នុងការ​កំណត់​ជោគ វាសនា​សេដ្ឋកិច្ចពិភពលោក​នៅ​សតវត្ស ទី​២១ ។s2
​រយៈពេល​មិន​ដល់​២​ខែក្រោយ​ពេល ប្រកាស​ពី​យុទ្ធសាស្ដ្រ​អាមេរិក ឥណ្ឌា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​ធានា ធិបតី​អូ​បា​ម៉ា ទៅកាន់​ទីក្រុង​ញូ​វ​ដេលី មេ ទ័ព​អា​មេ​រិ​Harry Harris បាន​បញ្ជាក់ថា ចិន​គ្មាន​សិទ្ធិ​រារាំង​កម្លាំង​ទាហាន​ជើង ទឹក​ឥណ្ឌា​នៅ​ដែនសមុទ្រ​ភាគខាងត្បូង នោះឡើយ ។ លោក​បន្ដទៀតថា ដែន សមុទ្រ​ចិន​ភាគខាងត្បូង​ជា​ដែនសមុទ្រ អន្ដរជាតិ​ហើយ​ឥណ្ឌា​មាន​សិទ្ធិ​ធ្វើ​សកម្ម ភាព​ដោយ​សេរី​នៅពេលដែល​ឥណ្ឌា​ចង់ ធ្វើ ។​
​កាលពី​ខែកក្កដា ឆ្នាំ​២០១១ ពេល នាវាចម្បាំង INS Shardul បាន​បំពេញ ទស្សនកិច្ច​មិ​ត្ដ​ភាព​ទៅកាន់​ប្រទេស វៀតណាម​ក្រុម​នាវិក​ឥណ្ឌា​រង​ការ​គំរាម កំហែង​ពី​កម្លាំង​ទាហានជើងទឹក​ចិន​ដោយ ពេលនោះ​កម្លាំង​ម៉ា​រី​ន​ចិន​បានប្រកាស ថា “​អស់លោក​បានធ្វើ​ដំណើរ​ចូលមក ដែនសមុទ្រ​របស់​ចិន​ត្រូវតែ​ចាកចេញ ជាបន្ទាន់​” ។​s1
​ឆ្នាំ​២០១៤​ចិន​ក៏បាន​ប្រឆាំង​ទៅនឹង កិច្ចព្រមព្រៀង​វៀតណាម និង​ឥណ្ឌា​ក្នុង ការរុករក​ប្រេង​នៅ​ដែនសមុទ្រ​ភាគ​ខាង ត្បូង​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់ វៀតណាម ។
​អំពី​វិវាទ​ដែន​អធិបតេយ្យ​របស់​ចិន ជាមួយ​ប្រទេសជិតខាង Harry Harris បាន​បញ្ជាក់ថា “​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ដល់ សកម្មភាព​សាងសង់​កោះ​សិប្ប​និ​មិ​ត្ដ ទាំងនោះ​ជាការ​ឌឺដង​ប្រកបដោយ​គ្រោះ ថ្នាក់​បង្កឱ្យមាន​ភាព​តានតឹង​កាន់តែ ខ្លាំង​ឡើង​” ។ លោក​បន្ដទៀតថា ចិន​មាន ចេតនា​ផ្លាស់ប្ដូរ​ទម្រង់​នៅ​ដែនសមុទ្រ ចិន​ភាគខាងត្បូង​ទាំងមូល ។
​បើទោះបី​លោក​Harry Harris មិន បានលើកឡើង​ពី​នាវាមុជទឹក​របស់​ចិន ជាច្រើន​គ្រឿង​បង្ហាញ​វត្ដ​មាននៅ​មហា សមុទ្រ​ឥណ្ឌា​ក៏ដោយ ប៉ុន្ដែ​លោក​បង្ហាញ​ពី ក្ដីបារម្ភ​ធំ​បំផុត​គឺ​ធានា​សន្ដិសុខ​ចរាចរណ៍ នៅតាម​ដែនសមុទ្រ​សមស្រប​ទៅនឹង សេចក្ដីប្រកាស​រួម​រវាង​ឥណ្ឌា​នឹង​អាមេរិក នៅពេលដែល​លោក​អូ​បា​ម៉ា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​កាលពី​ខែមករា ឆ្នាំ ២០១៥ ។​
​លោក​Harry Harris បន្ដទៀតថា សកម្មភាព​របស់​នាវា​មុជទឹក​ចិន​នៅ មហាសមុទ្រ​ឥណ្ឌា​មិនមែនជា​រឿង​ចម្លែក នោះឡើយ ដោយ​ចិន​មាន​សិទ្ធិ​ធ្វើ​សកម្ម ភាព​នៅ​ដែនសមុទ្រ​អន្ដរជាតិ ។ ទាំង នោះ​ឥណ្ឌា​ក៏មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នៅ ដែនសមុទ្រ​ចិន​ភាគខាងត្បូង​ដូចគ្នា នោះដែរ ។
​អាមេរិក​បានចាត់ទុក​ឥណ្ឌា​ជា​ដៃគូ​ដ៏ សំខាន់បំផុត​ក្នុង​យុទ្ធសាស្ដ្រ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ កម្លាំង​ទាហាន​ជើង ទឹក​ឥណ្ឌា​ជា​កងកម្លាំង​មួយ​ដ៏​ខ្លាំងក្លា​ក្នុង​តំបន់​និង​ជា​ដៃគូ​នៅក្នុង​ការធ្វើ​សមយុទ្ធ​ជា​រៀងរាល់ឆ្នាំ ។ កាលពី​ឆ្នាំ​២០១៤ ឥណ្ឌា​និង​អាមេរិក​ក៏បាន​ធ្វើ​សមយុទ្ធ​ជា ទ្រង់ទ្រាយ​ធំ​ដោយមាន​ទាំង​ការចូលរួម ពី​កម្លាំង​ទាហានជើងទឹក​ជប៉ុន​ផងដែរ ។​d4
​អាមេរិក​បានចាត់ទុក​ឥណ្ឌា​ជា​ផ្នែក មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ថែរក្សា​សន្ដិ សុខ​សណ្ដាប់ធ្នាប់​ពិភពលោក ។ លោក Harry Harris បញ្ជាក់ទៀតថា “​នៅក្នុង យុទ្ធសាស្ដ្រ​មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក​កង ពល​ប្រចាំ​នៅទីនេះ​របស់​អាមេរិក​កាន់ តែ​ខ្លាំងក្លា​ជាង​មុន​” ។ នៅ​ឆ្នាំ​២០២០ កម្លាំង​ទាហានជើងទឹក​អាមេរិក​រហូត ដល់​៦០​ភាគរយ​នឹង​ឈរជើង​នៅទីនេះ ។
​ចំណែក​ភាគី​ឥណ្ឌា​វិញ​ក៏បាន​បញ្ជាក់ ថា ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវតែ​គោរព