​អគ្គរដ្ឋទូត​នៅ​កូរ៉េខាងត្បូង​រង​ការ វាយប្រហារ​ដោយ​កាំបិត​បណ្ដាលឱ្យ​របួសធ្ងន់​

0

​ ​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កូរ៉េ ខាងត្បូង​លោក Mark Lippert ត្រូវបាន បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ក្នុង​ស្ថាន ភាព​រងរបួស​ធ្ងន់ នា​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ ក្រោយ​ជន​មិន​ស្គាល់មុខ ប្រដាប់​ដោយ​កាំបិត​វាយប្រហារ​លោក​។​a3
​សារព័ត៌មាន​យន់​ហាប់​របស់​កូរ៉េ ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា ហេតុការណ៍ នេះ​បាន​កើតឡើង​នៅពេលដែល​អគ្គរដ្ឋទូត អាមេរិក​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​ថ្លែង សុន្ទរកថា​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ភ្លាមៗ នោះ​ជន​មិន​ស្គាល់មុខ​ក៏បាន​វាយប្រហារ ដោយ​កាំបិត​បណ្ដាលឱ្យ​ឈាម​ស្រោច ពេញ​សម្លៀកបំពាក់​ហើយ​ត្រូវបាន​កម្លាំង សន្ដិសុខ​គ្រាហ៍​លោក​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​នៅក្បែរនោះ ។ ជនដៃដល់​ត្រូវ បាន​ចាប់ខ្លួន​ភ្លាមៗ​នោះ​ផងដែរ ។​a2
​ជនដៃដល់​វាយប្រហារ​ដោយ​ប្រើ ប្រា​ស់ឡាម​ឆូត​មុខ​អគ្គរដ្ឋទូត​អាមេរិក​។ តាម​មន្ដ្រី​សន្ដិសុខ​កូរ៉េខាងត្បូង​បានឱ្យ ដឹងថា ជន​ដែល​វាយប្រហារ​អគ្គរដ្ឋទូត អាមេរិក​ធ្លាប់​គប់​ដុំថ្ម​ចូលទៅ​កាន់​រដ្ឋ ទូត​ជប៉ុន​កាលពី​ឆ្នាំ​២០១០​ផងដែរ ។
​សារព័ត៌មាន​យន់​ហាប់​បាន​ដកស្រង់ សម្ដី​មន្ដ្រីប៉ូលិស​កូរ៉េខាងត្បូង​ឱ្យដឹងថា ជន​ដែល​វាយប្រហារ​នោះ​មានឈ្មោះ Kim Ki Jung អាយុ​៥៥​ឆ្នាំ ប្រើ​កាំបិត ឡា​ម​វាយប្រហារ​ធ្វើឱ្យ​អគ្គរដ្ឋទូត​អា​មេ រិ​ករ​បួស​មុខ​និង​ដៃ ។ ហេតុការណ៍​វាយ ប្រហារ​ខាងលើ​បាន​កើតឡើង​នៅវេលា ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៥​មីនា ក្នុង ពេលដែល​អគ្គរដ្ឋទូត​អាមេរិក​ធ្វើដំណើ​តទៅ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​មួយ​នៅ ក្រុង​សេ​អ៊ូ​ល ។ សាក្សី​នៅ​កន្លែង​កើត ហេតុ​បានឱ្យដឹងថា អគ្គរដ្ឋទូត​អាមេរិក រង​ការវាយប្រហារ​ពី​ខាងក្រោយ​។ ជន បង្កហេតុ​បាន​រុញ​លោក Mark Lippert ចូលទៅ​ក្បែរ​តុ​មួយ​រួច​ហើយក៏​ធ្វើ​សកម្មភាព​តែម្ដង ។ នេះ​ជា​លើក​ទី​១ ហើយ ដែល​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កូរ៉េ ខាងត្បូង​រង​ការវាយប្រហារ​។
​លោក Mark Lippert អាយុ​៤២​ឆ្នាំ ជា​អគ្គរដ្ឋទូត​អាមេរិក​វ័យក្មេង​បំផុត ប្រចាំ​នៅ​កូរ៉េខាងត្បូង ។ ចំណែក​ភរិយា បស់​លោក​ទើបតែ​ផ្ដល់កំណើត​កូនប្រុស​កាលពី​ខែ​មុន ។ កន្លងមក​លោក​Mark Lippert ធ្លាប់​កាន់តំណែង​ជាទី​ប្រឹក្សា រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​ទទួល បន្ទុក​សន្ដិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ា​សី​ហ្វិ​ក ក្នុងអំឡុង​ឆ្នាំ​២០១១-២០១២ ។
​ក្រោយ​ការវាយប្រហារ​ជនដៃដល់ បាន​ស្រែក​ខ្លាំងៗ​ប្រឆាំង​ទៅនឹង​សកម្ម ភាព​ធ្វើ​សមយុទ្ធ​រួម​រវាង​អាមេរិក​នឹង កូរ៉េខាងត្បូង​ដែល​បានចាប់ផ្ដើម​កាលពី ថ្ងៃទី​២ ខែមីនា ដោយ​ជនដៃដល់​នោះ ចាត់ទុកថា សមយុទ្ធ​នោះ​ធ្វើឱ្យ​សន្ដិសុខ កូរ៉េខាងត្បូង​រង​ការគំរាមកំហែង​ពី​កូរ៉េ ខាងជើង ។a1
​នៅពេលនេះ​ក្រុមប៉ូលិស​កូរ៉េខាងត្បូង កំពុងតែ​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​សកម្ម ភាព​វាយប្រហារ​ខាងលើ ។ កាលពី​ខែ កក្កដា ឆ្នាំ​២០១០​ជនដៃដល់​ក៏បាន​គប់ ដុំថ្ម​ទៅលើ​ស្ថានទូត​ជប៉ុន​នៅ​កូរ៉េ​ខាង ត្បូង​ក្នុងការ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល ជប៉ុន​ដែល​បានចេញ​ផ្សាយ​សៀវភៅ ស្ដីពី​អធិបតេយ្យភាព​ប្រជុំ​កោះ​តា​កេស ស៊ី​ម៉ា​ដែល​កូរ៉េខាងត្បូង​ហៅថា​កោះ​ដុក ដូ 9