ជំនួប​ពិភាក្សា​ត្រីភាគី​រឹតបន្ដឹង​ចំណង មិត្ដភាព​

​មេដឹកនាំ​អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន​បាន​ជួបពិភាក្សា​ត្រីភាគី​បន្ទាប់ពី កិច្ចប្រជុំ​ស្ដី​ពី​សន្ដិសុខ​បរមាណូ​នៅ​ទីក្រុង ឡាអេ ប្រទេស​ហុ​ល្លង់ ។ ប៉ុន្ដែ​ចំណុច ដែល​ចាប់អារម្មណ៍​ក្នុងជំនួប​នោះ ប្រធា នា​ធិបតី​កូរ៉េខាងត្បូង​លោកស្រី​ផាក យុង ហេ និង​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន ហ្សូ អាបេ

ដោយ​ប្រទេស​ទាំង​ពីរ​នៅ មាន​ចំណុច​អវិជ្ជមាន​ជាច្រើន ។​
​នៅក្នុង​ជំនួប​ត្រីភាគី ប្រធានាធិបតី អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន បញ្ជាក់ថា អាមេរិក​បាន​ចាត់ទុក​ទំនាក់ ទំនង​រវាង​ជប៉ុន​នឹង​កូរ៉េខាងត្បូង​ជា សំខាន់ ដោយ​ប្រទេស​ទាំង​ពីរ​សុទ្ធសឹងតែ ជា​សម្ពន្ធមិត្ដដ៏​សំខាន់​របស់​អាមេរិក​នៅ អាស៊ី​ប៉ាស៊ីហ្វិក ។ សម្ពន្ធមិត្ដ​ទាំងពីរ អាច​ជួយ​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​នៅ ក្នុង​តំបន់​អាស៊ី ដូច្នេះ​ជំនួប​ត្រី​ភាគី​មាន សារសំខាន់​យ៉ាងខ្លាំង​ក្នុង​ការរក្សា​សន្ដិ ស្ថិរភាព​ក្នុង​តំបន់ ។ 
​នៅក្នុង​ជំនួប​នោះ មេដឹកនាំ​កូរ៉េ​ខាង ត្បូង និង​ជប៉ុន​មិន​បាន​លើកឡើង​ពី​វិវាទ ជា​ប្រវត្ដិសាស្ដ្រ​នោះ​ឡើយ​ដែល​អាច​ធ្វើ ឱ្យ​បរិយាកាស​ជំនួប​ត្រីភាគី​អាប់អួរ ។ 
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ស្រី​ផាក យុង​ហេ មានប្រសាសន៍ថា ជា មួយ​នឹង​អសន្ដិសុខ​កាន់តែខ្លាំង​ឡើង​នៅ ឧបទ្វីប​កូរ៉េ សុទ្ធសឹងតែ​ជា​ចំណុច​ដែល ប្រទេស​ទាំង​បី​ចាំបាច់​ត្រូវ​តែ​អង្គុយ ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ ពិសេស​កម្មវិធី​បរ​មាណូ​កូរ៉េខាងជើង ។ 
​ចំណែក​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ​បាន​ស្ងើចសរសើ​រដល់ ជំនួប​ពិភាក្សា​នេះ​ថា​ជា​ជំហាន​វិជ្ជមាន មួយ​ក្នុង​ការ​ឆ្ពោះទៅ​រក​កិច្ច​សហ​ប្រតិ បត្ដិកា​រលើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ទូលំ ទូលាយ ។ លោក​អាបេ មានប្រសាសន៍ ថា “​លោក​ពិតជា​មាន​ភាពសប្បាយ​រីក រាយ​ជាខ្លាំង ដែល​បាន​ជួប​ពិភាក្សា​រវាង ជប៉ុន នឹង​កូរ៉េខាងត្បូង ហើយ​ជំនួប​ពិភាក្សា នេះ​មាន​អត្ថន័យ​ធំធេង និង​ទាន់​ពេល វេលា​ក្នុង​ការពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្ដិ ការ ។ 
​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅមាន​វិវាទ ជាច្រើន​ដែល​មិនទាន់​អាច​ដោះស្រាយ បាន ពិសេស​គឺ​បញ្ហា​ប្រវត្ដិសាស្ដ្រ​ពាក់ ព័ន្ធ​សង្គ្រាម​ត្រួតត្រា​របស់​ជប៉ុន​ទៅ​លើ កូរ៉េខាងត្បូង និង​ទាសករ​បម្រើ​ផ្លូវភេទ ទាហាន​ជប៉ុន ៕

obamaabepark_840_508_100