នៅថ្ងៃទី២៦ ខែមីនា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាដូរ៉ូ ប្រកាសថា ក្រសួងសន្ដិសុខជាតិ បានចាប់ខ្លួនមេទ័ព៣រូបដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកើតឡើង ដោយការបោះឆ្នោត ។
មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា ជាមួយបណ្ដារដ្ឋមន្ដ្រីការបរទេសសម្ពន្ធ មិត្ដអាមេរិកខាងត្បូង លោកម៉ាដូរ៉ូ បញ្ជាក់ថា មេទ័ព៣រូបពាក់ព័ន្ធនឹង គម្រោងធ្វើរដ្ឋប្រហារ ហើយមានទំនាក់ ទំនងជាមួយក្រុមប្រឆាំងក្នុងប្រទេសនេះ។
ប្រធានាធិបតីម៉ាដូរ៉ូ បញ្ជាក់ទៀត ថា គម្រោងធ្វើរដ្ឋប្រហារខាងលើត្រូវ បែកធ្លាយដោយសារចារកម្មជាតិវេណេ ហ្ស៊ុយអេឡា ក៏ដូចជាការយល់ដឹងពី កម្លាំងទាហានដែលមិនព្រមក្នុងសកម្ម ភាពធ្វើរដ្ឋប្រហារនោះ ។
មន្ដ្រីចារកម្មវេណេហ្ស៊ុយអេឡា បញ្ជាក់ថា មេទ័ព៣រូបដែលចាប់ខ្លួន បានបញ្ចុះបញ្ចូលមន្ដ្រីយោធាក្រោម ឱវាទចូលរួមធ្វើរដ្ឋប្រហារដែលត្រូវធ្វើ ឡើងនៅសបា្ដហ៍នេះ៕