ខេត្តសៀមរាប៖ ដោយសាតែអាងខ្នងឪពុកជាអភិបាលរងខេត្តឧត្តមានជ័យ មន្ត្រីសុរិយោដីវ័យក្មេងនៅកំលោះឈ្មោះលួនអានសរេចហៅឡាក់មានតួនាទីជាអនុប្រធានការិយាល័យភូមិបាលសុរិយោដីក្រុងទទួលបន្ទុកកិច្ទការសំណង់បានដើរកកូររកលុយតាមជំនាញផ្ទាល់ខ្លួនទូទាំងពេញខេត្តសៀមរាបរហូតក្លាយខ្លួនជាអ្នកមានយ៉ាងឆាប់រហ័សបំផុត។បើតាមពីប្រជាពលរដ្ឋដែលបានសុំច្បាប់រត់ការដើម្បីសាងសង់ជាផ្ទះឬសំណង់ផ្សេងៗនោះបានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹកថា៖ក្នុងតំលៃរត់ការយកច្បាប់សាងសង់ពូកគាត់ត្រូវចំណាយលុយចាប់ពីខ្ទង់ពាន់ដល់ខ្ទង់ម៊ឺន ជាក់ស្តែងគ្រាន់តែសុំច្បាប់សាងសង់ភោជនីយដ្ឋានមួយយ៉ាងហោចណាស់ក៏ត្រូវចាយលុយចំនួន៧៥០០ដូល្លាអាមេរិចទៅឲ្យលោក លួនអានសំរេច ហៅឡាក់ដែរ ហើយបើបានបង់លុយឲ្យមន្ត្រីសុរិយោដីនេះរួចហើយម្ចាស់ការដ្ឋានអាចដំណើរការសាងសង់បានស្រេចចិត្តទោះបីខុសបទដ្ឋានបច្ចេកទេសសំណង់ក៏ដោយចុះ។បើតាមសុរិយោដីសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៍មានយើងថា លោកមន្ត្រីម្នាក់នេះច្បាមស៊ីដាច់តេម្នាក់ឯងហើយបើការដ្ឋានសាងសង់ណាមិនរត់ការតាមរយៈលោកមន្ត្រីនេះទេគីគេធ្វើព្យុះធ្វើភ្លៀង ធ្វើយ៉ាងណាឲ្យរារាំងដល់ដំណើរការសាងសង់។ដោយសារតែពូកែរកលុយតាមជំនាញនេះហើយទើបធ្វើឲ្យមន្ត្រីកំលោះវ័យក្មេងរូបនេះសំបូរដោយទ្រព្យធនសូម្បីតែឡានជិៈសុទ្ទតែអាកប់សេរីហើយមានផ្ទះដីរាប់កន្លែងនឹងអាគារប៊ូទិចឈ្មោះLANDINGGOLDVILLAដ៏ស្កឹមស្កៃនៅចំពីក្រោយវិទ្យាល័យអង្គរឋិតនៅសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប។មហាជនក៏ដូជាមន្ត្រីផ្ទៃក្នុងដែលធ្លាប់ទទួលរងគ្រោះដោយសារតែសុរិយោដីរូបនេះធ្វើបាបបានសំនូមពរទៅអង្គភាពប្រឆាំអំពើពុករលួយឲ្យមានវិធានការណ៍ស៊ើបអង្កេតទៅលើបុគ្កលខាងលើនេះឲ្យបានម៉តចត់ប្រយោជន៏ដើម្បីបំបាត់អំពើពុករលួយក្នុងស្ថាប័នជំនាញសុរិយោដីនឹងសំណង់ដេលជាស្ថាប័នមានទំនាក់ទំនងយ៉ាងជិតសិទ្ទបំផុតជាមួយយជីវភាពប្រជាពលរដ្ឋ។អ្នកយកព័ត៍មានយើងនឹងព្យាយាមស្រាវជ្រាវរកនូវចំអវិជ្ជមានរបស់មន្ត្រីរូបនេះក៏ដូជាមន្ត្រីសុរិយោដីផ្សេងទៀតមកចុះផ្សាយបន្តដើម្បីបំបាត់អំពើពុករលួយនៅសង្គមយើង៕ដោយខេងឧត្តម