​ឈើប្រណិត​ជាច្រើន ក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង ត្រូវបាន​ក្រុមហ៊ុន ទ្រី ភាព ដេញថ្លៃ​បាន ដោយ​ពុំមាន​ការចូលរួម​ពី​ស្ថាប័ន​សមត្ថកិច្ច និង តុលាការ​

0

​កំពង់ឆ្នាំង ឈើប្រណិត​ជាច្រើន​ប្រភេទ រាប់​ម៉ែត្រគូប នៅក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង ត្រូវបាន​ប្រគល់អោយ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ចេញ ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ប្រាប់​អោយដឹងថា ក្រុមហ៊ុន​ទ្រី ភាព ដេញថ្លៃ​បាន​ពី​ក្រសួងកសិកម្ម​រួចហើយ ។​
​ ​ការប្រគល់​ឈើប្រណិត​ទាំងនេះ គឺ​ពុំមាន​មន្ត្រី​ណា​ម្នាក់ ហ៊ាន​បង្ហាញ​ឯកសារ ពី​ការដាក់អោយ​ដេញថ្លៃ​នោះ អោយ​អ្នកសារព័ត៌មាន​ដឹង​ឡើយ ដោយ​គ្រាន់តែ​ប្រាប់ថា​៖​ឈើប្រណិត​ទាំងនោះ ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ក្នុង​រយៈកាល​កន្លងមក ត្រូវបាន​ក្រុមហ៊ុន ទ្រី ភាព ជា​អ្នកដេញថ្លៃ​បាន ពី​ក្រសួងកសិកម្ម ។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ ពុំបាន​ពាក់​ព​ន្ឋ័​ក្នុង​រឿងនេះ​ទេ គ្រាន់តែ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ អោយ​ប្រគល់​ឈើ​ទៅ​ក្រុមហ៊ុន ទ្រី ភាព តែប៉ុណ្ណោះ​។DSC01874
​នៅក្នុង​ការប្រគល់​ឈើប្រណិត​ខាងលើនេះ មន្ត្រី​ក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង និ​យា​ថា មិនអាច​ប្រាប់​ពី​ចំនួន​ឈើ ដែល​ដេញថ្លៃ​បាន និង ចំនួន​ឈើ​ដែល​ត្រូវ​ប្រគល់អោយ​ក្រុមហ៊ុន​ខាងលើនេះ ពិតប្រាកដ​នោះទេ តែ​បាន​ត្រឹម​ប្រាប់​អោយដឹងថា​៖​ឈើ​ទាំងនេះ ជា​ឈើ​បង្ក្រាបបាន​តាម​ដំណាក់កាល ដែល​តុលាការខេត្ត បានចេញ​សាលក្រម​ដកហូត​ជា​សម្បត្តិ​រដ្ឋ​រួចហើយ ។ ការប្រគល់​នេះ គឺ​ប្រគល់អោយ​ក្រុមហ៊ុន ទៅតាម​សំនុំ​រឿ​និ​មួយៗ លុះ​ពេល​ស្ទូច​ឈើ ដាក់​លើ​រថយន្ត​ពេញ​ហើយ ទើប​ដឹង​ចំនួន និង បន្ត​ស្ទូច​ដាក់​រថយន្ត​ផ្សេងទៀត រហូត​អស់​ឈើ ដែល​ក្រុមហ៊ុន​ដេញថ្លៃ​បាន ។DSC01888
​ ​ជុំវិញ​ករណីនេះ សម​ត្ក​កិច្ច​មួយចំនួន ដែល​បាន​សហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ បាន​និយាយថា​៖ នៅក្នុងពេល​បង្ក្រាបបាន លើកគ្នា​ស្ទាក់ចាប់ ដូច​ស្រមោច ពេលខ្លះ​សមត្ថកិច្ច បាន​ផ្សង​និង​គ្រោះថ្នាក់ គ្រប់បែបយ៉ាង ព្រោះ​រថយន្ត​ដឹកឈើ​ជនល្មើស សុ​ទ្ឋ​តែ​ជើង​ខ្លាំង និង ប្រើប្រាស់​ថ្នាំញៀន អ្នកខ្លះ​ហ៊ាន​បើករថយន្ត​ល្មើស បុក​រថយន្ត​សមត្ថកិច្ច​ទៀតផង ។ កន្លងមក​រថយន្ត​សមត្ថកិច្ច មិនតិច​ទេ ដែល​រងគ្រោះ​មាន​ក្រឡាប់ មាន​ធ្លាក់​ស្រែ ដោយសារតែ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ទាំងនោះ ដេញ​បុក និង កៀរ ។ ប៉ុន្តែ​ពេល​លក់​ឡាយឡុង​ដេញថ្លៃ និង ប្រគល់អោយ​ក្រុមហ៊ុន ស្រាប់តែ​ធ្វើ​ស្ងាត់ៗ មិនអោយ​សមត្ថកិច្ច​ចំរុះ និង អ្នកកាសែត​ដឹង​ទៅវិញ គឺ​មិន​តម្លាភាព​ទាល់តែសោះ ។ ម្យ៉ាងវិញទៀត ក្នុងការ​ប្រគល់​ឈើប្រណិត​ទាំងនេះ ក្រុមហ៊ុន និង មន្ត្រីរដ្ឋបាល​ព្រៃឈើ មានតែ​២​ភាគី គ្មាន​សមត្ថកិច្ច​ចំរុះ គ្មាន​ស្ថាប័ន​តុលាការ ដូច​ពេល​ចាប់​នោះទេ ។ ចំណែក​តម្លៃ​ឈើប្រណិត​ដែល​ក្រុមហ៊ុន​ត្រូវ​ដឹក​ចេញ គឺមាន​រាប់សែន​ដុល្លា និង មិនដឹងថា អប្បហា​របស់​សមត្ថកិច្ច​ចំរុះ ដែល​ខំ​បង្ក្រាប​នោះបាន​ប៉ុន្មាន​ទៅ ។
​ ​ករណីនេះ លោក ស៊ិន កុសល នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង មិនអាច​សុំ​ការបំភ្លឺ​បានទេ​​ចំណែក​មន្ត្រី​ជំនាញ​វិញ បានត្រឹមតែ​ឆ្លើយ​ដាក់គ្នា អោយ​អ្នកកាសែត​សុំ​ឯកសារ​ពី​អ្នកនេះ ពី​អ្នកនោះ គ្មាន​អ្នក​ហ៊ាន​អោយ​ឡើយ ។​​កន្លងមក​នៅក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវបាន​ចោរលួច​កាត់​សោរ​ឃ្លាំង យក​ឈើប្រណិតៗ​អស់​ជាច្រើន​សន្លឹក ហើយ​តុលាការខេត្ត បាន​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ តែ​រក​មិនឃើញ​ឡើយ រហូតមកដល់​ពេលនេះ ៕