ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូមានការព្រួយបារម្ភចំពោះការបញ្ជូនយោធាសហរដ្ឋអាមេរិកប្រមាណជាង ៣០០ នាក់ ទៅកាន់ប្រទេសអ៊ុយក្រែនថា នឹងអាចធ្វើអោយភាពតានតឹងក្នុងតំបន់កើតឡើងជាថ្មីម្តងទៀត បន្ទាប់ពីបទឈប់បាញ់ក្នុងតំបន់ភាគខាងកើតបានចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការបរទេសរូស្ស៊ី លោក Alexander Lukashevich បានលើកឡើងថា ការបញ្ជូនយោធាជំនាញសហរដ្ឋអាមេរិកមកកាន់ទឹកដីអ៊ុយក្រែន ក្នុងគោលបំណងហ្វឹកហ្វឺនការប្រើប្រាស់អាវុធទំនើប របស់បណ្តាប្រទេសលោកខាងលិចនោះ គឺជាសញ្ញាណបញ្ជាក់ថា សហរដ្ឋអាមេរិកមានគំរោងនឹងធ្វើការផ្គត់ផ្គង់អាវុធរបស់ខ្លួនជាច្រើនទៀតទៅអោយរដ្ឋាភិបាលអ៊ុយក្រែន ដែលជាលទ្ធផលអាចនឹងធ្វើអោយមានការប្រឈមមុខដាក់គ្នាជាថ្មីម្តងទៀតនាពេលឆាប់ៗខាងមុខ៕