ថៃ ៖( ប្រែសម្រួលភាសាដោយ ប៊ុន រដ្ឋា ) នៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៤ អ្នកសារពត៌មានបានរាយការណ៍ថា ក្រុមសមត្ថកិច្ច តម្រួត ប៉.ប៉.ស ខេត្តរៈណង បានចូលត្រួតពិនិត្យ នៅក្នុងក្រុមហ៊ុន ដែលបានផលិត ត្រីក្លាសេ ដើម្បីនាំចេញទៅក្រៅប្រទេស ដែលមានទីតាំងនៅ ខេត្តរៈណង ។
តាមសេចក្តីរាយការណ៍ថា មុនពេលជួបប្រទះនិង គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន ដែលមានទម្ងន់ដល់ទៅ ១៤៧ គីឡូក្រាម ដែលជាលើកដំបូង បង្អស់ដែលប្រទះ គ្រឿងញៀន ដែលមនបរិមាណ ច្រើនជាងគេ នៅក្នុងភូមិភាគខាងត្បូង ខណៈពេលដែល កំពុងតែច្រកដាក់ថង តូចទម្ងន់ ៣.៥ ក្រាម ដែលមានចំនួន ៤២០ ថង ដើម្បីត្រៀមដាក់ចូលទៅក្នុង កេសត្រី ក្លាសេរ៉ឹង បញ្ជូនទៅតាមប្រទេសគោលដៅ។
ការដឹកជញ្ជូននេះ ត្រូវបានដឹកតាមរយះរថយន្ត ក្លាសេទៅប្រទេស ម៉ាឡេស៊ី ដែលគិតជាតម្លៃបច្ចុប្បន្ន ក្នុង ១គីឡូក្រាម ១,០០០,០០០ បាត តែបើសិនជា បញ្ជូនទៅក្រៅប្រទេសបាន តម្លៃខ្ពស់ដល់ទៅ ១០០ដងឯណោះ ដែលគិតជាប្រាក់បាត ១.៤៧ម៉ឺនលានបាត នៅក្នុងហេតុការណ៍ បង្ក្រាបនេះសមត្ថកិច្ច បានឃាត់ ខ្លួនជនសង្ស័យ ២នាក់ ជាជនជាតិថៃ ម៉ាឡេស៊ី ។