អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក ណូ ហ្វង បានថ្លែងថា អ្នក ការទូតកូរ៉េ ខាងត្បូង ជប៉ុន និង ចិន នឹងបើកកិច្ចចរចាថ្នាក់មន្ត្រីជាន់ខ្ពស់នៅថ្ងៃទី ១១ ខែ មីនា ខាងមុខនេះ ក្នុងទីក្រុង សេអ៊ូល សម្រាប់កិច្ចការងារបរទេស ។
មន្ត្រីជាន់ខ្ពស់នាំពាក្យរូបនេះ បានបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង សម្រាប់កិច្ចការនយោបាយបរទេសលោក លី យ៉ុងស៊ូ អនុរដ្ឋមន្ត្រីក្រសួងការបរ ទេសជប៉ុនលោក ស៊ីស៊ូគិ ស៊ូជីយ៉ាម៉ា និង អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក លឺ ហ្ស៊េនមីន បានកំណត់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះរួចរាល់ ហើយ ដោយកិច្ចប្រជុំនាពេលនោះ ស្ថិតក្រោមប្រធានបទពាក់ព័ន្ធទៅនឹងស្ថាន ភាពបច្ចុប្បន្នរវាងប្រទេសទាំងបី និង បញ្ហាផ្សេងទៀត ដែលមិនទាន់បានសម្រេច នាពេលកន្លងមកនេះ ៕