រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃើរី ត្រូវបានព្រះមហាក្សត្រថ្មី នៃប្រទេសអារ៉ាប៊ីសាអូឌីត ទទួលស្វាគមន៍នៅក្នុងព្រះរាជវាំងក្នុងទីក្រុង រីយ៉ាដ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នាអំឡុងដំណើរទស្សនៈផ្លូវការមកដល់រាជា ណាចក្រដ៏មានឥទ្ធិពលបំផុតនៃតំបន់មជ្ឈិមបូព៌ាមួយនេះ ។ តំណាងការទូតជាន់ ខ្ពស់អាមេរិករូបនេះ បានលើកឡើងពីបញ្ហាជាច្រើនដែលទាក់ទងទៅនឹងបញ្ហា សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ ព្រមទាំងបញ្ហាសេដ្ឋកិច្ចផងដែរ ។
លោក ឃឺរី បញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសតំបន់ មជ្ឈឹមបូព៌ានាពេលនេះ គឺសហរដ្ឋអាមេរិកចង់ឲ្យប្រទេសទាំងអស់បង្ហាញភាព អត់ធ្មត់ និង រួមគ្នាបង្កើតឲ្យបាននូវកិច្ចព្រមព្រៀងលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដែល គ្រោងនឹងសម្រេចឲ្យបាននៅក្នុងខែ មីនា នេះតែម្តង ។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកមិនបានសម្លឹងមើលប្រទេសអ៊ីរ៉ង់ថា ជាកន្លែង អស្ថិរភាពដូចជានៅក្នុងប្រទេសស៊ីរី យ៉េមែន ឬ អ៊ីរ៉ាក់នោះឡើយ ដូច្នេះកិច្ចព្រម ព្រៀងនុយក្លេអ៊ែរគឺជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ៕