​ទុក​លុយ​ចោល ០៣ លាន​ក្នុង​ទូ​រី​សត្រូវ​បាន​ក្រុមចោរឆក់​យកទៅ​បាត់ស្រមោល​

0

ភ្នំពេញ៖ បុរស​ម្នាក់​ដែលជា​អ្នកបើកបរ​រថយន្ត​ទូ​រី​ស​0​បាន​យក​ស្ករត្នោត​ទៅអោយ​ម៉ូយ​នៅក្នុង​ផ្សារ សេន​ជូ​រី​ដោយ​ទុក​លុយ​ចោល​ក្នុង​រថយន្ត​ក៍​ត្រូវបាន​ក្រុមចោរ​មាន​គ្នា​០២​នាក់​ឈប់​ម៉ូតូ​ចូល​ឆក់​យកទៅ​បាត់ស្រមោល ។​ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​ម៉ោងជាង ០២ និង ៣០ នាទី​រសៀល​ថ្ងៃទី ២៦ ខែ​មិនា ឆ្នាំ ២០១៤​នៅខាងមុខ​ផ្សារ​សេន​ជូ​រី​ផ្លូវ​សហ​ព​ន្ធ៍​រុស្សី​ភូមិ​តា​ងួន សង្កាត់​លា​លាប ។​

បុរសរងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា គាត់​មានឈ្មោះ​មិត្ត សុផល អាយុ ២៣ ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​ភូមិ ឃុំ ក្រាំង​លាវ ស្រុក រលា​ផ្អៀ ខេត្ត កំពង់ឆ្នាំង​រថយន្ត ទូ​រី​ស ពណ៍​ខៀវ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២W 8524 ។ មុនពេល​កើតហេតុ​គាត់​បានទទួល​បញ្ញើរ​ពី​បងស្រី​ឈ្មោះ នី ស្នាក់នៅ​ភូមិ​ខាងលើ​ក្នុង​ទឹកប្រាក់​ជាង ០៣ លាន​រៀល ហើយ​

នៅពេលដែល​គាត់​បានមក​ដល់​ខាងមុខ​ផ្សារ សេន​ជូ​រី ឈប់​រថយន្ត​យក​ស្ករត្នោត​ទៅអោយ​ម៉ូយ ដោយ​មិនបាន​បិទ​កញ្ចក់ ។ ពេលនោះ​ក៍​ត្រូវបាន​ក្រុមចោរ​ចុះ​ពីលើ​ម៉ូតូ​រត់​មក​ឆក់យក​លុ​ល​ទៅ​បាត់ស្រមោល ទើប​រត់​មកប្តឹង​ប៉ូលិស​ប៉ុស្តិ​កា​កាប​តែម្តង ៕03 01