ប្រទេសលីប៊ី ស្នើសុំការអនុញ្ញាតពីសហប្រជាជាតិ ដើម្បីនាំចូលរថក្រោះ១៥០គ្រឿង យន្ដហោះប្រដេញ-ប្រយុទ្ធ ២០គ្រឿង ឧទ្ធម្ភាគចក្រវាយប្រហារ៧គ្រឿង អាវុធប្រភេទកាំភ្លើងយន្ដសម្រាប់វាយលុករាប់សិបពាន់ដើម ព្រមទាំងកាំភ្លើងបាញ់រ៉ុក្កែត ជាមួយគ្រាប់រំសេវរាប់លានគ្រាប់ ពីប្រទេសអ៊ុយក្រែន ស៊ែប និងសាធារណរដ្ឋឆេក។
នៅក្នុង សេចក្ដីស្នើសុំជាលាយលក្ខណ៍អក្សរ ដាក់ជូនទៅគណៈកម្មាធិការក្រុមប្រឹក្សាសន្ដិសុខសូមឲ្យលើកលែងការ ហ៊ុមព័ទ្ធការដឹកអាវុធ ដែលត្រូវបានដាក់មកលើប្រទេសអាហ្វ្រិកខាងជើង ដោយច្បាប់ចម្លងមួយច្បាប់ត្រូវបានទទួលដោយទីភ្នាក់ងារព័ត៌មាន Reuters កាល ពីថ្ងៃពុធ ដោយប្រទេសលីប៊ី បាននិយាយថា ខ្លួនត្រូវការជាចាំបាច់នូវការនាំចូលតាមនាវាយ៉ាងសម្បើមនូវអាវុធ ព្រមទាំងគ្រឿងបរិក្ខារយោធា ដើម្បីវាយតបតទៅនឹងក្រុមរដ្ឋឥស្លាម ព្រមទាំងក្រុមជ្រុលនិយមដទៃទៀតជាមួយនឹងការគ្រប់គ្រងព្រំដែន របស់ខ្លួន។ ប្រសិនបើមិនមានការយល់ទាស់ពីសមាជិកទាំង១៥នៃគណៈកម្មាធិការទេនោះ សំណើនឹងត្រូវបានអនុម័តនៅវេលាម៉ោង៣រសៀលម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង២០ ម៉ោងសកលនាថ្ងៃចន្ទ។
បេសកជនពិសេសរបស់សហប្រជាជាតិ លោក Bernadino Leon កាលពីថ្ងៃ ពុធកន្លងមកនេះ បានព្រមានដល់ក្រុមប្រឹក្សាសន្ដិសុខថា ក្រុមរដ្ឋឥស្លាម អាចនឹងឃាត់អ្វីទាំងអស់ដើម្បីពង្រឹងវត្ដមានរបស់ខ្លួន។នៅក្នុង របាយការណ៍មួយកាលពីពេលថ្មីៗ នេះ អ្នកត្រួតពិនិត្យទៅលើទណ្ឌកម្មរបស់សហប្រជាជាតិបាននិយាយថា អាជ្ញាធរលីប៊ី ត្រូវការជំនួយផ្នែកនាវាចរណ៍អន្ដរជាតិ ដើម្បីជួយបញ្ចប់ការធ្វើជំនួញប្រេងកាតដោយខុសច្បាប់ ព្រមទាំងលំហូរចូលអាវុធ៕