​អ្នករស់នៅ​ប៉េកាំង ត្រដរ​រកខ្យល់​ដកដង្ហើម ក្នុង​ទីក្រុង​ពោរពេញ​ទៅដោយ​ផ្សែង​ដូច​អ័ព្ទ

0


​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដែល​លោក Liu Ruiqiang រង បញ្ហា​ជាមួយនឹង​ផ្សែង​ដូច​ចុះ​អ័ព្ទ នៅក្នុង​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន ប៉ុន្ដែ​គាត់​មិន​ចង់​ចាក​ចេញពី​ក្រុង​នេះ​ទេ ពេលដែល​កូនស្រី​របស់គាត់​ប្រសូត​មក​។​
​គាត់​ជា បុរស​អ្នកលក់ដូរ ដែល​ឥឡូវ​ត្រូវតែមាន​ឧបករណ៍​សម្រាប់​ទប់ទល់​ជាមួយនឹង​ភាពកខ្វក់​នៅក្នុង ខ្យល់ ទោះ​ទៅណា​មក​ណា​គ្រប់​ទីកន្លែង​។ នៅ​ថ្ងៃ​ណា​ដែល​ខ្យល់អាកាស​កាន់តែ​មាន​ភាព​កខ្វក់​ក្នុង​កម្រិត​ខ្ពស់​ដោយ ចៃដន្យ គឺ​កូនស្រី​តូច​របស់គាត់​ត្រូវ​ទុក​ឲ្យ​នៅក្នុង​ផ្ទះ ដូច​ជាប់​ឃុំឃាំង ដែល​នៅក្នុង​ផ្ទះ​មាន​ឧបករណ៍​ចម្រោះ​ខ្យល់​សម្រាប់​ដកដង្ហើម​។​h4
​លោក Liu ដែល និយាយថា គាត់​ជា​អ្នក​ស្ថិតនៅក្នុង​វណ្ណៈ​កណ្ដាល​មិនសូវ​សំបូរ​ប្រាក់កាស ហើយ​ជា​អ្នករស់នៅ​ក្នុង​ក្រុង​ប៉េកាំង​នោះ តាម​ការប៉ាន់ប្រមាណ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង​៤០,០០០​យន់ (៦,៣៧៥​ដុល្លារ​) រយៈ ពេល​២​ឆ្នាំ​កន្លងមកនេះ​សម្រាប់​ទប់ទល់​ជាមួយ​ភាពកខ្វក់​នៅក្នុង​ខ្យល់ អាកាស​។ ប្រសិនបើ​គាត់​មិន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ គាត់​សន្និដ្ឋានថា សុខភាព​របស់​ពួកគាត់ ព្រមទាំង​កូន នឹងរង​អន្ដរាយ​។h3
​ដូចជា​ជនជាតិ​ចិន​រាប់លាន​នាក់​ផ្សេងទៀត​ដែរ លោក Liu ព្រមទាំង គ្រួសារ​ត្រូវ​ចំណាយ​អស់​ពេល​ច្រើន​ទសវត្សរ៍​មកហើយ ពេលដែល​សេដ្ឋកិច្ច​ប្រទេស​កំពុងតែ​រីកចម្រើន​នោះ ខណៈដែល​បរិស្ថាន​កំពុងតែ​ប្រឈម​នឹង​ឧស្សាហ​ភាវូបនីយកម្ម​កាន់តែ​ឆាប់រហ័ស ប៉ុន្ដែ​ប្រទេស​នេះ​ក៏​នៅមាន​ពលរដ្ឋ​ដល់​ទៅ​រាប់រយ​លាន​នាក់​ស្ថិតនៅក្នុង ភាពក្រីក្រ​នៅឡើយ​។​
​អស់​ពេល​៧​ឆ្នាំ​កន្លងមកនេះ កម្រិត​ល្អងធូលី មាន​កម្រិត​ត្រឹមតែ ឬ​ទាប​ជាង 2.5micrometers (PM 2.5) ទេ បើ​គិត​ជា​មធ្យម ប៉ុន្ដែ​សម្រាប់​ពេលនេះ​វា​បាន​កើន​ឡើងដល់​ទៅ​៥​ដង​ទៅហើយ លើសពី​អ្វីដែល​ជាការ​ផ្ដល់​អនុសាសន៍​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ទៅទៀត​នៅ​ក្រុង​ប៉េកាំង សព្វថ្ងៃនេះ​៕h1