នគរបាល​ក្រុង​តាខ្មៅ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពី បទ​លួច​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​

0

​ខេត្តកណ្តាល​៖ ស្រី្ត​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ​ត្រូវបាន សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តកណ្តាល​នៅ​រសៀល ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ស្ត្រី​ខាងលើនេះ​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​.​ក​ប្លា​ទីន​របស់​ស្ត្រី ម្នាក់​កំពុង​ឈរ​ទិញ​សាច់គោ​នៅក្នុង​ផ្សារ​តាខ្មៅ​ថ្មី កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ ។​ ​

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ ខ្លួន​មានឈ្មោះ យ​ន ភួង ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ផ្ទៃពោះ​ជាង​៧​ខែ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ប្រ៉​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ឃ្នេ​សៃ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ។

ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​.​ក​ប្លា​ក​ទីន​មួយ​ខ្សែ​ទម្ងន់​២​ជី​៣​ហ៊ុន របស់​ជនរងគ្រោះ​ឈ្មោះ យ៉ា ម៉ា​នី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​/​ក្រុង​តាខ្មៅ ខេត្តកណ្តាល ខណៈដែល​ជនរងគ្រោះ​កំពុង​ឈរ​ភ្លេចខ្លួន​ទិញ​សាច់គោ​នោ​ក្នុង​ផ្សារ ៕​01