ខេត្ដមណ្ឌលគិរី ៖ រួចមកនោះត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើសហការណ៍ជាមួយមន្ត្រីបរិស្ថានទៅកកាយរកឃើញមានចំនួន២០៥កំណាត់ដែលលាក់កប់ក្នុងដីក្បែក្រុមហ៊ុនខេនចន្ទ័នុរក្សពិតមែន
លោកឈិតសុផលប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថាឈើដែលក្រុមឈ្មួញដឹកយកមកលាក់កប់ក្នុងដីសមត្ថកិច្ចជំនាញបរិស្ថានបានកាយរកឃើញមានចំនួន២០៥កំណាត់ពណ៍រាងខ្មៅតែតាមការសន្និដ្ឋានជាប្រភេទឈើប្រណិត បេង.ធ្នង.នាងនួនមានមុខកាត់១៥ស.ម.គុណ ២០ស.មប្រវែង២ទៅ៣មែត្រ។បច្ចុប្បន្នមន្ត្រីជំនាញបរិស្ថានកំពុងប្រមូលដឹកយកទៅរក្សាទុកនៅទីស្នាក់ការកែរពៅស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ដោយឡែកនាយកដែនជម្រកសត្វព្រៃភ្នំព្រិចលោកសំរ៉ង់ ឌីវិចិត្របានបញ្ជាក់ថា ក្រុមហ៊ុនខេន ច័ន្ទនុរក្ស បានវិនិយោគដី ព្រៃសម្បទានសេដ្ឋកិច្ចនៅចំណុចភូមិឆក់ដែក ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ដើម្បីដាំដំណាំកៅស៊ូនិងមានសិទ្ធិ ប្រមូលផលអនុផលព្រៃឈើរួចបង់ពន្ធ ជូនរដ្ឋមុនការដឹកជញ្ជួនចេញ ។
ប៉ុន្តែមជ្ឃដ្ឋានបាននិយាយថាក្រុមហ៊ុនមួយនេះមានចេតនាធ្វើបែបនេះដើម្បីគេចពីការបង់ពន្ធជូនរដ្ឋព្រោះឈើទាំងនោះមិនសូវត្រូវប៉ាន់ដែលឈ្មួញប្រមូលទិញកន្លងមកទើបពួកគេកាយដីកប់បែបនេះរងចាំមានឈ្មួញថ្មីមកមើលត្រូវរ៉ូវលួចដឹកចេញរឿងបែបនេះមិនមានប្រជាពលរដ្ឋសាម័ញ្ញធ្វើនៅក្នុងដីក្រុមហ៊ុនបាននោះឡើយ។
សមត្ថកិច្ចស្រុកកោះញែកបានឲ្យដឹងថាក្រុមហ៊ុនខេន ចន្ទ័ នុរក្ស មានឈ្មោះ អៀង និងឈ្មោះមៀន ជាមេការដែលធ្លាប់ប្រមូលទិញឈើប្រណិតឲ្យក្រុមមួយនេះតែនៅថ្ងៃ៦មិនានេះអ្នកយកពត៍មានមិនអាចទំនាក់ទំនងសុំបំភ្លឺបានទេ៕ដោយ=ឦសាន