ភ្នំពេញ៖ បុរសម្នាក់ដែលគេជឿថាដេកស្លាប់នៅថ្ងៃចន្ទ រហូតដល់សពហើមស្អុយទើបគេដឹងកាលពីវេលាម៉ោង៤កន្លះល្ងាចថ្ងៃទី២៦មីនានេះ នៅចំណុចផ្ទះលេខ១២៦អា ផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើតាមការពិនិត្យសពជំហានដំបូងរបស់សមត្ថកិច្ចថាអាចស្លាប់ដោយសារគាំងបេះដូង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពឈ្មោះស៊ីម លឹមអាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ប្រពន្ធឈ្មោះឡែន ថារីអាយុ៤០ឆ្នាំមុខរបរកម្មការិនីរោងចក្រកាត់ដេរ។
សាក្សីឈ្មោះលី ចាន់ណាបានបំភ្លឺប្រាប់ប៉ូលិសថា កាលពីល្ងាចថ្ងៃអាទិត្យស៊ីម លឹមបានខ្ចីលុយគាត់៥ពាន់រៀលដើម្បីទិញស្រា.សផឹក។លុះដល់ព្រឹកថ្ហៃចន្ទឃើញផ្ទះគាត់បើកភ្លើងអត់បិទ រហូតដល់រសៀលថ្ងៃពុធនេះស្រាប់តែភាយក្លិនស្អុយចេញមកក្រៅមានការសង្ស័យក៏គាស់ទ្វារមើលឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ទឹកហើមស្អុយទៅហើយ៕