​ទីតាំង​ស្ត​ប់​ឈើ​គ្រញូង​មួយកន្លែង​ត្រូវបាន​លោក ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ជំនាញ​បង្ក្រាប

0

កំពង់ធំៈ នៅ​ថ្ងៃទី​០៦​ខែ​មិនា​ឆ្នាំ​២០១៥​វេលា​ម៉ោង​២.៣០​នាទី​រសៀល លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ស្ត​ប់​ឈើ​ក្រញូង មួយកន្លែង​ស្ថិតនៅ​ភូមិ​តា​ឌុ​ក​.​ឃុំ​បល្ល័ង្ក​.​ស្រុក​បារាយណ៍​.​ខេត្តកំពង់ធំ ។Image3

​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​នេះ ត្រូវបាន​ចូលរួម​ពី​សំណាក់ លោក​ថូ គឹម​ហូរ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​មន្ត្រីក្រោមឱវាទ​របស់លោក​ព្រមទាំង​កម្លាំង ប្រដាប់អាវុធ​ប៉ូលិស​ប៉េអឹម​ស្រុក​បារាយណ៍ និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស នៅ​ចំនុច​ទីតាំង​ស្ត​ប់​។​Image1

​លោក​ព្រះរាជអាជ្ញា​បាន​ឲ្យ​ដឹងថា​មុន​ឈានដល់​ការបង្ក្រាប​ទីតាំង​លាក់​ឈើ​ក្រញូង ដោយសារ​តែមាន​បណ្តេញ​ពត៌មាន​បានផ្តល់​មក​ថា​ទីតាំង​នេះ​បាន​រកស៊ី​ជួញដូរ ឈើ​គ្រញូង​រាប់សិប​ឆ្នាំ​មកហើយ តែ​កន្លងមក​ពុំដែល​មានការ​បង្ក្រាប​នោះទេ ទើបតែ​ពេលនេះ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប ធ្វើការ​ឆេ​ក​ឆេ​ទើប​ឃើញ វត្ថុតាង​មាន​លាក់ទុក​ក្នុងផ្ទះ និង​ក្នុង​ជង្រុក ទើប​សមត្ថកិច្ច​រឹបអូស​បាន​ឈើ គ្រញូង និង​ឈើ​ធ្នង់ ។​Image3
​តាម​ប្រភព​ពត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា ឈើ​ទាំងនេះ​ជា​របស់​ឈ្មោះ ប៉ុច និង​ឈ្មោះ យ៉ាន ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​យក​តួនាទី​មករក​ស៊ី​ជួញដូរ​ឈើ​គ្រញូង​មក​យូរយា​ណាស់​ហើយ ទើប​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប ចំណែក​ម្ចាស់ផ្ទះ ក្រោយពី​ដឹងថា សមត្ថកិច្ច​កំពុងតែ​ធ្វើដំណើរ តំ​រ៉ង​មក ផ្ទះ​របស់ខ្លួន ដើម្បី​ឆែកឆេរ ត្រូវបាន​ទទួល​ទូ​រស​ស័ព្ទ​ឲ្យ​រត់គេចខ្លួន បាត់ ចំណែក​ឈើ​ដែល​រឹបអូស​បាន និង​ធ្វើការ​វាស់វែង នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឈើ​ក្រញូង​មាន​ចំនួន​១៥០០​គីឡូ ស្មើរ​៥២៣​ដុំ​ប្រភេទ​ឈើ​ធ្នង់​មាន​ចំនួន​១៥​ដុំ​ប្រវែង​២​ម៉ែត្រ​បច្ចុប្បន្ន​ឈើ​ទាំងអស់​ត្រូ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ផាក​វិន័យ​ទៅតាម​ផ្លូវច្បាប់​។​Image4

​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ចរាចរណ៍ ឈើប្រណិត​បានធ្វើ​សកម្មភាព នៅលើ​ដងផ្លូវ​យ៉ាង​គគ្រឹកគគ្រេង នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៦ មកពី​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ តាម​មធ្យោបាយ​ដឹក​សិប្បកម្ម ពីលើ​ឈើប្រណិត​ពីក្រោម ក្នុងនោះ​ត្រូវបាន​ឈ្មួញ​សិ​សុះ​ជាមួយ​សមត្ថកិច្ច​មេព្រៃ​អស់ហើយ ទើប​ពុំមាន​ការបង្ក្រាប ។​
​ដោយ khemaradaily Image2Image5