បន្ទាយមានជ័យ:ពលរដ្ឋ២គ្រួសារ ដែលស្ថិតនៅតំបនា់ច់ស្រយាល មានជីវភាពក្រលំបាកក្នុងភូមិ កោះខ្នាំង ឃុំគុត្តសត និងភូមិថ្មាតពង ឃុំកូបតូច ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវលោក សាន ស៊ានហូ អភិបាលស្រុកអូជ្រៅ រួមជាមួយមន្ត្រីក្រោមឱវាត នគរបាលព្រំដែន៩១១ យោធា វរៈសេនាតូច៥១៣នៃកងពលតូចលេខ៥១ និងសប្បុរស់ជន សាងសង់ផ្ទះ២ខ្នង ជូនសម្រាប់ស្នាក់អាស្រ័យសមរម្យ កាលពីព្រឹកថ្ងៃទី ៨ មិនា ឆ្នាំ២០១៥។
ពលរដ្ឋ២គ្រួសារដែលមានជីវភាពក្រលំបាក គ្រួសារទី១ មានឈ្មោះ លោកយាយគិម ហាន អាយុ ៧៤ឆ្នាំរស់ ដែលមានសមាជិកគ្រួសារ៤ នាក់ជាស្ត្រីមេម៉ាយ នៅភូមិ កោះខ្នាំង ឃុំគុត្តសត ទទួលបានផ្ទះ១ខ្នង ធ្វើពីឈើប្រក់ ស័ង្កសី ទំហំ៤ម៉ែត្រគុណ ៥ម៉ែត្រ នគរបាលព្រំដែន៩១១ជាជួលសាងសង់ និងថវិការ ៣៨ម៉ឺន និង ៣៦០០បាត គ្រួសារទី២ ប្តីឈ្មោះ ភំ ហឿន
អាយុ៤៣ឆ្នាំ ប្រពន្ធ ផៃ ថន អាយុ ៣៥ឆ្នាំ មានកូនក្នុងបន្ទុក ៣នាក់ រស់នៅនៅភូមិ ថ្មាតពង ឃុំកូបតូច ទទួលបាន ដី១១ម៉ែត្រគុណ ៩០ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ យោធា វរៈសេនាតូច ៥១៣ នៃកងពលតូចលេខ៥១ជួយសាងសង់ និងថវិការ១០០ដុល្លាចាក់ដី និង ១០០ដុល្លាទៀតជួយផ្គត់ផ្គង់ជីវភាព។
លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា: នៅពេលលោកចុះមូលដ្ឋាន លោកបានជូបគ្រួសារទី១ ជាជនជរា មានជីវភាពក្រលំបាក មានបន្ទុកគ្រួសារច្រើន បន្ទាប់មកគ្រួសាទី២ ជាគ្រួសាក្រីក្រ មានជម្រក ខ្ទមប្រក់កៅស៊ូតង់ ក្រោមដើមអង្គោង ទើបលោកផ្តើមគៀងគរ រកថវិការមន្ត្រីកងកម្លាំង សប្បុរសជននិង ថវិការផ្ទាល់ខ្លួន ជួយសាងសង់ជម្រកសមរម្យផ្ដល់ជូននាថ្ផ្ងៃនេះ។
លោក សាន ស៊ានហូ សំនូមពរដល់គ្រួសារទាំង២ ក្រោយទទួលបានជម្រកនេះ ត្រូវចេះខិតខំដោយខ្លួនឯងបន្ថែមទៀត ដាំបន្លែបង្ការរួមផ្សំ ចិញ្ចឹមត្រី សត្វផ្គត់ផ្គង់ជីវភាពបន្ថែមទៀត ៕




































