កំពង់ធំៈ អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង បណ្តាលឲ្យឆាបឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៥ វេលាម៉ោង៣.៤៥នាទី ស្ថិតនៅភូមិ ទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។តាមប្រភពពត៌មានដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានគេឃើញមានផ្សែងឆេះ ហុយចេញពីបន្ទប់ចង្ក្រានបាននៃផ្ទះ ក្រោយមកក៍មានការភ្ញាក់ផ្អើលឆោឡោ មានសមត្ថកិច្ចពន្លត់អគ្គីភ័យ នៃស្នងការនគរបាល ខេត្តកំពង់ធំ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានពន្លត់យ៉ាងសកម្ម ដោយមានការចូលរួម ពីសំណាក់លោក
អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ និងលោក ជូ សំ អាន ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងកម្លាំងជួយអន្តរាគមន៍ បានជួយពន្លត់យ៉ាងសស្រាក់សស្រាំ តែទីបំផុតអគ្គីភ័យបានលេបត្របាក់ទាំងស្រុង តែក្នុង ករណីអគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ។![03_08_18_02_38.mpeg_snapshot_02.58_[2015.03.08_22.46.45]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/03/03_08_18_02_38.mpeg_snapshot_02.58_2015.03.08_22.46.45.jpg?resize=691%2C551&ssl=1)
តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះមួយខ្នងនេះលោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានជួលឲ្យទៅអង្កការមួយឈ្មោះ បេសកកម្មដំណឹងល្អដើម្បីអភិវឌ្ឍន៍ នៅថ្ងៃកើតហេតុគឺជាថ្ងៃអាទិត្យ បុគ្គលិករបស់អង្គការពុំបានមក ធ្វើការ តែមានក្មេងម្នាក់នៅប្រចាំការ សូមបញ្ជាក់ថា នៅកើតហេតុភ្លើង អគ្គីសនី ត្រូវបានដាច់ជិតមួយថ្ងៃ តែករណីបណ្តាលឲ្យមានការឆាបឆេះនេះ គឺមានការសង្ស័យថា មានការចំអិន អាហារ ហើយទុកចោលបណ្តាលឲ្យឆេះតែម្តង តែក្នុងនោះសមត្ថកិច្ចពុំទាន់សណ្ឋានដាក់បន្ទុកទៅលើបុគ្គល ណាម្នាក់នោះទេ ស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ។![03_08_18_02_38.mpeg_snapshot_02.47_[2015.03.08_22.46.29]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/03/03_08_18_02_38.mpeg_snapshot_02.47_2015.03.08_22.46.29.jpg?resize=691%2C551&ssl=1)
តាមការឲ្យដឹងពីលោក ហាយ ហ៊ុន នាយរងការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការនគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ឈានចូលឆ្នាំ ២០១៥នេះ អគ្គីភ័យបានឆេះផ្ទះសំបែង ប្រជាពលរដ្ឋ ទាំងតូចទាំងធំ មានចំនួន ៦ កន្លែង ក្នុងនោះបានធ្វើឲ្យមានការខូចខាត ទ្រព្យសម្បត្តិ ជាច្រើនផងដែរ។
ដោយ ប៊ុន រដ្ឋា
![03_08_18_02_38.mpeg_snapshot_00.06_[2015.03.08_22.43.28]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/03/03_08_18_02_38.mpeg_snapshot_00.06_2015.03.08_22.43.28.jpg?resize=691%2C551&ssl=1)



































![03_08_18_02_38.mpeg_snapshot_00.41_[2015.03.08_22.44.11]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/03/03_08_18_02_38.mpeg_snapshot_00.41_2015.03.08_22.44.11.jpg?resize=691%2C551&ssl=1)
