​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃទី​២៦ ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្តាន់​២ តាម​បណ្ដោយ​ផ្លូវ​និ​រកស៍ ផ្លួ​វ​សហព័ន្ធ​រូ​ស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-0350 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​បុក​ម៉ូតូ​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-2696

ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បត់​ឆ្វេង​ទៅតាម​ផ្លូវ​និ​រកស៍ បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​បួស​ម្ចាស់​ម៉ូតូ​និ​ចរង​របួសធ្ងន់​ចំណែក​ម្ចាស់​ម៉ូតូ​សេ​១១០​របួសស្រាល​។​

​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​01 03 02