​អាម៉េរិក និង​បារាំង ចង់​បង្កើន​កិច្ចចរចា នុយក្លេអ៊ែរ ជាមួយ​អ៊ីរ៉ង់ ឲ្យ​ខ្លាំង​ជាង​មុន

0

​​រដ្ឋមន្ត្រីការបរទេស អាម៉េរិក​លោក ច​ន ឃឺ​រី បាន​និយាយថា សហរដ្ឋ​អាម៉េរិក និង​ប្រទេស បារាំង បាន ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​សៅរ៍ ទី​០៧ ខែមីនា​ថា កិច្ចចរចា​នុយក្លេអ៊ែរ​កាលពីពេល​ថ្មីៗ​នេះ ជាមួយ​ប្រទេស​អ៊ីរ៉ង់ ចាំបាច់​ត្រូវធ្វើ​ឲ្យ​បាន​ខ្លាំងក្លា ហើយ​លោក​បាន​សង្កត់ធ្ងន់ថា មានការ​ងារ​ថែមទៀត ដែល​ត្រូវធ្វើ​ឲ្យ​សម្រេច បាន ដើម្បី​ត​ភ្ជាប់​គម្លាត​ដែល​នៅ​សេសសល់​។​s4
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែមីនា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ដោយ​ផ្អែក​តាម ការលើកឡើង​របស់លោក ឃឺ​រី បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​មន្ត្រី​ទូត​កំពូល​បារាំង​លោក ឡូ​រ៉ង់ ហ្វេ​ប​បឺស នៅ ទីក្រុង ប៉ារីស​ថា «​យើងទាំងអស់គ្នា​ដែល​នៅក្នុង​ប្រទេស P៥ បូក​១ ត្រូវតែ​ប្តេជ្ញាចិត្ត​ដើម្បី​ធានាថា អ៊ីរ៉ង់​មិន ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​។ យើង​បានធ្វើ​ឲ្យ​វា​ប្រសើរឡើង​ហើយ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​ឲ្យ​មាន​គម្លាត ហើយ យើង​ត្រូវតែ​បិត​នូវ​គម្លាត​ដែល​ចន្លោះប្រហោង​នោះ​»​។​s1
​លោក ឃឺ​រី បន្ថែមថា «​យើង​បានទទួល​សិទ្ធិ​ក្នុង​ការចរចា​។ វា​អាស្រ័យទៅលើ​ប្រទេស​អ៊ីរ៉ង់​នោះទេ ប្រសិនបើ ប្រទេស​ចង់​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ក្នុងន័យ​សន្តិភាព អ៊ីរ៉ង់​ត្រូវតែ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹងថា អ្វីដែល​ខ្លួន​បាន​អះអាង គឺ​ពិតប្រាកដ​»​។​
​នៅក្នុង​ជំនួប​ជាមួយ​លោក ឃឺ​រី​នោះដែរ រដ្ឋមន្ត្រីការបរទេស​បារាំង​លោក ហ្វេ​ប​បឺស បានកត់សម្គាល់​ឃើញថា នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​ឈានទៅដល់​ការសម្រេចបាន​ចុងក្រោយ និង​ប្រកបដោយ និរន្ត​ភាព​លើ​ផែនការ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង តេ​ហេ​រ៉ង់​នេះ​។​