ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ថា បេបញ្ជាការកងទ័ព ជាន់ខ្ពស់នៃសហភាពអារ៉ាប់រួម ហៅកាត់ (UAE) បានប្រើប្រាស់យន្តហោះពិឃាតF16 ដើម្បីកំទេចក្រុមរដ្ឋ ឥស្លាម ហើយប្រតិបត្តិការវាយប្រហារនេះបានធ្វើឡើងនៅជិតបំពង់នាំប្រេងឆៅតែម្តង កាលពីថ្ងៃសៅរ៍ម្សិល មិញនេះ ។ទីភ្នាក់ងារព័ត៌មានរដ្ឋឈ្មោះ WAM បានរាយការណ៍ឲ្យដឹងយ៉ាងដូច្នេះ ។
ទីភ្នាក់ងារ WAM បានឲ្យដឹងច្បាស់ថា ការចេញប្រតិបត្តិការវាយប្រហារនេះបានចាប់ផ្តើម ឡើងតាំងពីរាត្រី ថ្ងៃសុក្រ និងបន្តដល់ថ្ងៃសៅរ៍ ក្នុងគោលបំណងដើម្បីត្រួសត្រាយ “ក្រុមភេរវករ ដែលជាប្រភពផ្តល់ជំនួយនោះ” ។គេបានដឹងថា ក្រុមរដ្ឋឥស្លាម បានប្រើប្រាស់កម្លាំងរបស់ខ្លួនគ្រប់គ្រងលើបំពង់នាំប្រេង ដែលនេះជាការបង្អាក់ ដល់ការបញ្ចេញនាំប្រេងឆៅពីកន្លែងស្តុកប្រេងទាំងឡាយ ហើយពួកគេបានគ្រប់គ្រងនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ និងសីុរី ។
យោងតាមសេចក្តីរាយការណ៍បានឥ្យដឹងថា យន្តហោះពិឃាត F16 ជាយន្តហោះយោថា ដែលត្រូវបានប្រើប្រាស់ ក្នុងការកំណត់ទិសដៅកំទេច ហើយត្រូវបានវិលទៅចុះចតវិញដោយសុវត្ថិភាពនៅមូលដ្ឋានទ័ពក្នុង ប្រទេស ស៊ូដង់ ។ ប៉ុន្តែមិនទាន់មានការបង្ហាញអំពីទីតាំងប្រាកដថា ការប្រតិបត្តិការលើដែនអាកាសត្រូវអនុវត្តន៍នៅ ឡើយទេ ៕