​​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន បាន​ក្លាយជា ប្រធានបទ សំខាន់ ក្នុងការ​ពិភាក្សា រក​ដំណោះស្រាយ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ការបរទេស សហគមន៍​អឺរ៉ុប

0

​នៅ​ចុង​សប្តាហ៍ សហភាព​អឺរ៉ុប​បានរៀបចំ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស សហគមន៍​អឺរ៉ុប នៅ​ទីក្រុង​រី​ហ្គា ហើយ​របៀប វារៈ​ដែល​សំខាន់ នៃ​កិច្ចប្រជុំ​នេះ​នឹងត្រូវ​លើកយក​វិបត្តិ​អ៊ុយ​ក្រែ​ន មក​ធ្វើការ​ពិភាក្សា ដើម្បី​រក ដំណោះស្រាយ ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥​ថា ថ្វីត្បិតតែ​មាន​កិច្ចប្រជុំ​នៅ​រដ្ឋធានី Latvian ដែល​បានចាប់ផ្តើម​ការ​ពីថ្ងៃ​សុក្រ ដោយ​លើកយក​កិច្ច​ពិភាក្សាគ្នា អំពី​ស្ថិរភាព​នយោបាយ​នៅក្នុង ប្រទេស​លី​ប៊ី តែ​ការពិភាក្សា គ្នា​ក៏បាន​ងាក​មករក​ការចាប់អារម្មណ៍​ភ្លាមៗ​ដែរ​ជុំវិញ​អ៊ុយ​ក្រែ​ន និង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​នោះ ។​g4
​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស គឺមាន​សមាជិក​ចំនួន​២៨​រូប​ដែល​មកពី​រដ្ឋ​ទាំងឡាយ បាន​ជួប​ពិភាក្សាគ្នា ចំណុច​សំខាន់​ក្នុង​កិច្ចប្រជុំ គឺ​ការធានា​ឲ្យ​បាន​នូវ​ការអនុវត្តន៍ លើ​ការចចារ​គ្នា​នា​រដ្ឋធានី មិ​ង​ស៏ ក្នុងការ​ដោះ ស្រាយ​ភ្លើងសង្គ្រាម​ដែល​កើតឡើង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ក្នុងនោះដែរ រួមទាំង​ភាព​តានតឹង​មួយចំនួន រវាង​សហគមន៍​អឺរ៉ុប និង​រុស្ស៊ី ដែល​អ្នកគាំទ្រ​ទៅលើ​ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន ។​g3
​លោកស្រី Federica Mogherini តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សហគម​ន៍​អឺរ៉ុប ដែល​ទទួលបន្ទុក​កិច្ចការ​ក្រៅ​ស្រុក និង​ច្បាប់​សន្តិសុខ ដែលជា​ប្រធាន​អង្គប្រជុំ​ដឹកនាំ​ការប្រជុំ​នេះ​បាន​ថ្លែងថា ការជំរុញ​ដល់​ការជជែក​គ្នា ជាមួយ សមាជិក​រដ្ឋ​ទាំងអស់ គឺ​ធ្វើការ​រួមគ្នា ដើម្បី​នាំមក​វិញ​នូវ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន ។ លោក​បាន​ស្រី​បាន សង្កត់ធ្ងន់ថា “​យើង​បានធ្វើការ​រួមគ្នា ក្នុងការ​ដោះស្រាយ​ខាង​ផ្នែក​នយោបាយ ដើម្បី​នាំយក​សុខសន្តិភាព ដល់​ប្រទេស​” ។​g2
​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​ការចាប់ផ្តើម​កិច្ចប្រជុំ​នៅ​ថ្ងៃ​ដំបូង នៅ​ទីក្រុង​រី​ហ្កា រដ្ឋមន្ត្រីការបរទេស​ជាស​មា ជិ​ក​សហគមន៍​អឺរ៉ុប បាន​ឯក​ភា​គ្នា ថា​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​បង្កើន​ការត្រួតពិនិត្យ ទៅលើ​ករណី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយក៏​បាន​អំពាវនាវ​ដល់​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប ហៅ​កាត់ (OSCE)​ដើម្បី​បង្កើន​អ្នកសង្កេតការ​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ទ្វេ​រដង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដល់​១០០០​នាក់ ៕