ទីភ្នាក់ងារព័ត៌មាន Mehr បានដកស្រង់សម្ដីលោក Mohsen Chamsari ប្រធានកិច្ចការអន្ដរជាតិរបស់ក្រុមហ៊ុនប្រេង National Iranian Oil Co. ដែលបាននិយាយ នៅថ្ងៃសុក្រថា តម្លៃប្រេងនឹងមិនឡើងលើ៦០ដុល្លារក្នុងមួយបារ៉ែលទេ រហូតដល់ឆ្នាំ២០១៦ និងថា ខ្លួននឹងបង្កើនការនាំចេញប្រេងឆៅ ប្រសិនបើការដាក់ទណ្ឌកម្មរបស់លោកខាងលិចអំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនត្រូវបានលើកលែងនោះ។ លោក Ghamsari បានបន្ដថា យើងមិនរំពឹងថា តម្លៃប្រេងនឹងឡើងលើ៦០ដុល្លារទេ រហូតដល់ឆ្នាំ២០១៦។ អ្វីដែលនឹងកើតឡើងបន្ទាប់ពីនោះ គឺមិនច្បាស់ទេ។
លោក Ghamsari បាន បន្ថែមថា នៅពេលការដាក់ទណ្ឌកម្មត្រូវបានលើកលែងនោះ នេះគឺជាសិទ្ធិធម្មជាតិ និងត្រឹមត្រូវតាមច្បាប់របស់យើងដើម្បីបង្កើនការលក់ប្រេងរបស់យើង នៅក្នុងការខិតខំមួយដើម្បីបង្កើនចំណែកទីផ្សារ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហភាពអឺរ៉ុប (EU) ដែលបានបង្ខំឲ្យអនុវត្ដនៅក្នុងឆ្នាំ២០១២ ហាមឃាត់ការនាំចូលការទិញ និងការដឹកជញ្ជូននូវផលិតផលប្រេងរបស់អ៊ីរ៉ង់។
មហា អំណាចពិភពលោក កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីព្យាយាមបញ្ចុះបញ្ចូលក្រុងតេអេរ៉ង់ឲ្យទប់កម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួនក្នុងការប្ដូរយកជំនួយពីការដាក់ទណ្ឌកម្មនេះ ដែលបានធ្វើឲ្យជាប់គាំងសេដ្ឋកិច្ចរបស់ប្រទេសអ្នកនាំប្រេងចេញដ៏ សំខាន់នេះ។ លោក Ghamsari បន្ដ ថា ការដាក់ទណ្ឌកម្មមិនបានដាក់បង្ខំទៅលើការលក់ប្រេងរបស់អ៊ីរ៉ង់នោះទេ ប៉ុន្ដែគឺទៅលើការទិញប្រេងរបស់អ៊ីរ៉ង់ ហើយយើងបានលក់ប្រេងទៅឲ្យប្រទេសមួយចំនួនដោយមានការកម្រិត។
ប្រទេស ៥ គឺចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងទួរគី នៅតែទិញប្រេងរបស់អ៊ីរ៉ង់ ប៉ុន្តែពួកគេទិញតែពីមួយលានទៅពីរលានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ប្រហែលពាក់កណ្ដាលចំនួនដែលអ៊ីរ៉ង់បានលក់នៅមុនពេលការដាក់ទណ្ឌកម្ម និងនៅពេលដែលប្រទេសជាច្រើនជាអ្នកទិញនោះ។ លោក Ghamsari បានបន្ថែមទៀតថា ដោយលក់ប្រេងឆៅរបស់