​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​យក​អំណោយ​ជូន​ជនរងគ្រោះ​ ​ដោយ​អគ្គីភ័យ និង​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌

0

​ខេត្ត​ព្រះសីហនុ​គ្រួសារ​លោក ហយ ម៉ាង ដែលមាន​ទីលំនៅ​ក្រុមទី​១៩ ភូមិ​២ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ជា​គ្រួសារ​រង​ដោយសារ​គ្រោះ​អគ្គីភ័យ​កាលពី​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​កន្លងមក បានទទួល​អំណោយ​សង្គ្រោះ​ពី​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥​កន្លងមកនេះ ។​
​ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ជនរងគ្រោះ​អគ្គីភ័យ ព្រមទាំង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាពFB_IMG_1425783888285

សហ​ព​ន្ធ័​យុវជន​កម្ពុជា ដែល​ឯកឧត្តម​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​នានា គ្រោះ​អគ្គីភ័យ ជនក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ដើម្បី​ធ្វើយ៉ាងណា​ជួយ​សម្រួល​ទុក​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។FB_IMG_1425783892919

ឯកឧត្តម​អភិបាលរង​ខេត្ត ក៏បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ និង​ចូលរួម​សោកស្តាយ​គ្រួសារ​រងគ្រោះ​អគ្គីភ័យ​បាត់បង់​លំនៅឋាន​ដោយសារ​អគ្គីភ័យ​កាលពី​ខែកុម្ភៈ​កន្លងមកនេះ ។ ដោយសារ​មើលឃើញ​នូវ​ការលំបាក​ខ្វះខាត​ទីជម្រក ស្បៀងអាហារ​ប្រចាំថ្ងៃ ហើយ​ទើប​សហភាព​សហព័ន្ធ យុវជន​ខេត្ត​ព្រះសីហនុ ប្រមូល​ថវិកា​ផ្ទាល់ខ្លួន​ពី​សមាជិក ដើម្បី​ចែកជូន​គ្រួសារ​រងគ្រោះ នេះ​គឺជា​វប្បធម៌​នៃ​ការចែករំលែក​នូវពេល​មានទុក្ខ​លំបាក ខ្វះខាត​របស់​FB_IMG_1425783900115

បងប្អូន​ប្រជាពលរដ្ឋរ​រងគ្រោះ​ដោយ​មិនមាន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា មិន​ទុក​ឪ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះខាត​ស្បៀង​នោះទេ ។​
​ឯកឧត្តម ស្រ៊ុន ស្រ៊ន ថ្លែងថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​តែងតែ​ចូលរួម​សហការ​ជាមួយ​គ្រួសារ​ជនរងគ្រោះ និង​ជនក្រីក្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​គៀងគរ​រក​ជំនួយ​ឧបត្ថម្ភ​យកមក​ចែកជូន និង​ជួយ​សម្រួល​ជីវភាព​រស់នៅ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​មាន​ទីជម្រក​សមរម្យ​ឡើងវិញ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៣ ។​
​អំណោយ​ដែល​ចែកជូន​គ្រួសារ​ជនរងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ មាន​ស៊ីម៉ង​ចំនួន ០២​តោន អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​មួយ​កេស ទឹក​ផ្លែឈើ​០១​កេស និង​ថវិការ ១​លាន​រៀល ។ ដោយឡែក​គ្រួសារ​សមាជិក​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ រងគ្រោះថ្នាក់​ចរាចរ​ណ៌​នៅ​អូរ​សំអាត ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​បានទទួល​ថវិការ ១​លាន​រៀល​ផងដែរ​៕