​បទល្មើស​មង​បង្ក្រាប​១៣​គ្រឿង ចូល​នេសាទ​នៅ​ស្ទឹងសែន ចំណាយលុយ​ពី​ ៣​លាន​៥០​ម៉ឺន​ទៅ​៣​លាន​៩០​ម៉ឺន​ក្នុង​១​គ្រឿង​

0

​ ​ខេត្តកំពង់ធំ​:​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​ស្លូតត្រង់​បាន​និយាយ​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំនេះ បទល្មើស​មង​បង្ក្រាប​បាននិងកំពុង​រីក​រាលដាល នៅ​ចំណោម បទល្មើស​នេសាទ​គ្រប់​ប្រភេទ នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារ តែ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល ភ្លើង​ខៀវ​ដោយមាន​ការឃុបឃិត​ជាមួយ អ្នករត់​ការ​កាង​បទល្មើស​នេះ​។​
​ ​ប្រភព​នេះ​បាន​បន្តថា មង​បង្ក្រាប​នេះ ជា​ឧបករណ៍​១​ប្រភេទ ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ ហើយ​នៅ​ឆ្នាំមុន​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ គឺមាន​ជនជាតិ​វៀតណាម​នេសាទ​តិចតួច ប៉ុន្តែ​នៅក្នុង​ឆ្នាំ បទល្មើស​មង​បង្ក្រាប​នេះ គឺមាន​ការកើនឡើង​ច្រើន សុទ្ធតែ​ជនជាតិ​អ៊ីស្លាម មកពី​ខេត្តកំពង់ឆ្នាំង​។​0
​ ​ប្រភពព័ត៌មាន​នេះ បាន​បន្តទៀតថា បទល្មើស​មង​បង្ក្រាប​នេះ គឺ​វាយលុក​ចូលក្នុង​ស្ទឹងសែន ក្នុងភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ប្រមាណ​ជិត​២០​គ្រឿង ក្រោម​ការរត់​ការ កាង​របស់លោក​នាយទាហាន​ជើង​ទឹក​ម្នាក់​ឈ្មោះ កូយ ឈរជើង នៅ​វត្ត​កំពង់ចម្លង ក្នុង​ឃុំ​ផាត់ សណ្ដាយ​នេះ​។​00
​ ​ជនជាតិ​អ៊ីស្លាម​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​បង្ក្រាប​នេះ​បាន​និយាយប្រាប់​អ្នក​សារព័ត៌ មាន​ថា ពួកគាត់​ដែល​ចូលមក​នេសាទ​នៅ​ស្ទឹងសែន​មាន​ចំនួន​១៣​ទូក គឺ​ឈ្មោះ​កូយ ជា​នាយ​ទា ហាន ឈរជើង​នៅ​វត្ត​កំពង់ចម្លង​ឃុំ​ផាត់​សណ្ដាយ​នេះ ជា​អ្នក​រត់ការ​ឲ្យ ដោយ​ក្នុង​១​ទូកៗ​ពី​៣​លាន ៥០​ម៉ឺន​រៀល​ទៅ​៣​លាន​៩០​ម៉ឺន​រៀល ចំណែក​មង​បង្ក្រាប​នេសាទ​នៅ​ទន្លេ​និង​នៅ​ព្រែ​កតា​សោម​គឺ ឈ្មោះ​កង គា​ម ជា​ម៉ូយ​ទិញ​ត្រី​នៅ​ឃុំ​ផាត់​សណ្ដាយ​នេះ ជា​រត់ការ​។​000
​ ​នៅ​ចុងខែ​ក​ម្ភះ ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​នៃ​ស្ថាប័ន​១​នៅ​ឃុំ​ផាត់​សណ្ដាយ​នេះ បាន​ប្រាប់​អ្នក សារព័ត៌មាន​ឲ្យ​ដឹងថា មង​បង្ក្រាប​នៅក្នុង​ស្ទឹងសែន ចំនួន​១៣​ទូក រត់​ដោយ​នាយទាហាន​ឈ្មោះ​កូយ នោះ​ត្រូវបាន​លោក​អភិបាលរង​ស្រុក​កំពង់ស្វាយ ទទួល​ទិស​ឃុំ​ផាត់​សណ្ដាយ​ដេញ​ចេញមកក្រៅ ហើយ ដោយសារតែ​នាយទាហាន​រត់ការ​មង​បង្ក្រាប​នោះ ខ្វះ​ភាពស្មោះត្រង់ កុហកថា មានតែ​៦​ទូក ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​មង​បង្ក្រាប​ទាំងនោះ​លេច​ចេញមក​ខាងក្រៅ​ច្រើន​យ៉ាងនេះ​។​
​ ​លោក​អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​អ្នកសារព័ត៌មាន នៅពេលនោះ​ថា លោក មិនបាន​ដឹង​រឿង​នោះទេ រង់ចាំ​លោក​សួរ​ទៅខាង​ក្រោម​សិន ។​ក្រោយមក​អភិបាលស្រុក បាន ទូរស័ព្ទ​ប្រាប់ថា លោក​បាន​សាកសួរ​ទៅ​នាយទាហាន​រូបនោះ​ហើយ គឺ​គាត់​ឆ្លើយថា មិនបាន រត់ការ​បទល្មើស​នេសាទ​មង​បង្ក្រាប​នេះ​ទេ ប៉ុន្តែ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​មង​បង្ក្រាប​ទាំងនោះ ចូលមក​នេសាទ​នៅក្នុង​ស្ទឹងសែន​នេះ ស្គាល់​គាត់ ហើយក៏​ពឹងពាក់​គាត់​ឲ្យ​ជួយ​មើល​ការខុសត្រូវ​។​
​ ​លោ​នាយទាហាន​ឈ្មោះ​កួយ នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គឺ​គាត់​បាន​រត់ការ​អីចឹង​មែន ចំណែក​លោក កង គា​ម បាន​បដិសេធន៍​ថា​គាត់​មិន​រត់ការ​បទល្មើស​មង​បង្ក្រាប​នេះ​ទេ ប៉ុន្តែ​លុយ ដែល​គាត់​យក​ពីបទ​ល្មើស​មង​បង្ក្រាប​នោះ ទៅ​ឲ្យ​សមត្ថកិច្ច​ខ្លះ គឺ​ដោយសារ​សមត្ថកិច្ច​នោះ​សុំ​ឲ្យ គាត់​ជួយ​សំរបសំរួល​។​
​ ​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល ផាត់​សណ្ដាយ មិនបាន​បំភ្លឺថា ដូចម្ដេច​នោះទេ ដោយ​លោក​ប្រាប់ថា លោក​ជាប់រវល់​ការ​ប្អូន​។​
​ ​នៅ​ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្ដាយ ក្នុង​ដែន​សមត្ថកិច្ច​លោក យ៉ាន់ វិសាក់ ហៅ​សែ នេះ គឺ​ពោ​ពេញ​ដោយ​បទល្មើស​នេសាទ គ្រប់​ប្រភេទ​និង​គ្រប់​រដូវ​កាល ក្រោម​ការបើក​ភ្លើង​ខៀវ​របស់ សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​នៅ​ទីនោះ​ហើយ​អ្នករត់​ល​ការ​កាង​បទល្មើស​ទាំងនោះ​សុទ្ធ​ជា​សមត្ថកិច្ច​និង​ខ្លះ​ជា​អ្នកសារព័ត៌មាន​៕​