​កូនលោក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​ហ៊ុំ​សម្រាស់​ចាប់​ត្រី​កណ្តាលថ្ងៃត្រង់​ ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​

0

​កំពង់ឆ្នាំង​៖​ជនល្មើស​នេសាទ​មួយក្រុម​បាននាំគ្នា​ហ៊ុំ​សម្រាស់​ខុ​ខ​ច្បាប់​ចាប់​ត្រី​ទាំង​កណ្តាលថ្ងៃត្រង់​យ៉ាង​រំភើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ឬ​ចាប់​គេ​ឡើយ ដែល​ម្ចាស់​សម្រាស់​នោះ​ត្រូវបាន​គេ​ថា​ជា​កូនលោក​ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​។​ករណី​ហ៊ុំ​សម្រាស់​ខាងលើ​
​នេះ​បានធ្វើ​ទាំង​កណ្តាលថ្ងៃត្រង់​ទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ នៅតែ​ប្រមាន​១០០​ម៉ែត្រ ខាងកើត​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ ព្រះ​គគីរ ស្រុក​បរិបូណ៌ តែប៉ុណ្ណោះ​។​

DSC02037
​ ​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ​បាន​រាយការណ៍​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ជន​ល្មើ​
​ស​ដែល​កំពុង​ហ៊ុំ​សម្រាស់​ខាងលើនេះ ឈ្មោះ មាន សុខុម ហៅ​ស្រូ ជា​កូនប្រសារ​របស់លោក​ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ដែល​គេ​បាន​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជលផល​រួចហើយ​ទើប​គេ​ហ៊ាន​ហ៊ុំ​សម្រាស់​ចាប់​ត្រី​ទាំង​កណ្តាលថ្ងៃត្រង់​ក្បែរ​ភូមិ​បែបនេះ​។​DSC02027
​ ​នៅ​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅដល់​បាន​ពិនិត្យឃើញ ជនល្មើស​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ មាន​កាណូត​បា​ឡា​ស្មាច់​២​គ្រឿ​
​ង​និង​ទូក​២​គ្រឿង កំពុង​ធ្វើ​សម្មភាព​រើ​សម្រាស់​ចាប់​ត្រី និង​នៅលើ​គោក​ក្បែរ​កន្លែង​ហ៊ុំ​សម្រាស់​មាន​ម៉ូតូ​៥​គ្រឿង និង​កង់​២​គ្រឿង​របស់​អ្នក​ហ៊ុំ​សម្រាស់​បាន​ទុកចោល​នៅក្បែរ​ព្រៃ​ជិត​នោះ​។​DSC02035
​ ​ករណីនេះ​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​លោក សោម ភិ​រុណ នាយ ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ជួយ​បង្ក្រាប លោក​បាន​និយាយ​អោយដឹងថា លោក​នឹង​អោយ​សមត្ថកិច្ច​ជលផល​ដែល​នៅ​ឈរជើង​ការពារ​ឡូត៍​អភិរក្ស​នៅ​ជិត​នេះ​មក​បង្ក្រាប​។​ប៉ុន្តែ​ទំរាំ​សមត្ថកិច្ច​ទាំងនោះ​មកដល់​ជនល្មើស​បាននាំគ្នា​សារ​សាច់​អួន​យកចេញ ហើយ​គេចខ្លួន​បាត់អស់​ទៅ​ហើ យ​តែបើ​គេ​ចង់​ចាប់​ប្រក​ដ​ជា​អាច​ចាប់បាន​ព្រោះ​អ្នកភូមិ​បាន​ស្គាល់ឈ្មោះ​យ៉ាងច្បាស់​។​DSC02015
​ ​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាកទៀត​បានអោយដឹងថា​៖​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែ​មិនា នេះដែរ​
​មាន​ជនជាតិ​វៀតណាម​មួយក្រុម​អូស​ឆៃ​រា ដែលមាន​ឈ្មោះ​ច​យ​ជា​អ្នកកាង បានមក​លួច​ហ៊ុំ​សម្រាស់​អ្នកភូមិ​កោះ​តា​ម៉ូ​វ និង​ពេល​ម្ចាស់​សម្រាស់​ដឹងបាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំងខ្លា​ទៀង​ផង​។​
​នៅ​ចំណុច​ក្នុងភូមិ​កោះ​តា​ម៉ូ​វ​នេះ​កន្លងមក​សមត្ថកិច្ច និង​លោក ឯក ស៊ុន​រស្មី ព្រះរាជ​អា ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្លាប់​ចុះមក​បង្ក្រាប​ជាច្រើន​ករណី​មកហើយ ប៉ុន្តែ​បង្ក្រាប​ខាងមុខ​
​កើត​ខាងក្រោយ​គឺ​មិនចេះ​អស់​។​ដែល​ករណី​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​បាន​ថា ទាំង​សហគមន៍​នេសាទ ទាំង​អាជ្ញាធរ និង​ទាំង​សមត្ថកិច្ច គឺ​មិនសូវ​ខ្វាយខ្វល់​និង​រឿង​បទល្មើស​នេសាទ​ទាំងអស់​នេះឡើយ មិនតែប៉ុណ្ណោះ​មន្ត្រី​មួយចំនួន​ថែមទាំង​ឃុបឃិត​បិត​ភ្នែក អោយ​ជនល្មើស​ប្រ​
​ព្រឹ​ត្ត​បទល្មើស​តាម​ទំនើងចិត្ត​ទៀតផង​។​រឿងនេះ​សូម​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​និង ជា​ប្រ ធាន​រដ្ឋបាល​ជលផល​ថ្មី មេត្តាជួយ​ដុសក្អែល សិតសក់ ឆ្លុះកញ្ចក់ និង​ព្យាបាល​ជម្ងឺ​មហា​អស កម្ម​ជូន​កូនចៅ​នៅ​ខ​ណ្ឌ័​កំពង់ឆ្នាំង​ផង​៕