​ក្មេង​ទំនើង​គ្រាន់តែ​មើលមុខ​មិនបាន​ដេញ​វ៉ៃ​គ្នា​ដល់​មុខ​ប៉ុស្តិនគរបាល​បង្ក​អោយរ​បួស​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​៣​នាក់​បញ្ជូនទៅ​តុលាការ​

0

​កំពង់ឆ្នាំង​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​​ប៉ុស្តិ​និង​ក្រុង​សហការគ្នា​ចាប់ខ្លួន ខណៈ ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មាន​ជម្លោះ ឈានដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា ក្នុង​រឿង​ជិៈ​ម៉ូតូ​មើលមុខ និង​ឌឺដង​ដាក់គ្នា ។ ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៨ ខែ​មិនា​ឆ្នាំ​២០១៥ នៅមុខ​ប៉ុស្តិ​រដ្ឋបាល ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដោយ​គ្រាន់តែ​មើលមុខ​គ្នា​ក៏​វាយ​គ្នា​ដែរ​ព្រោះ​ចង់​សំរាក​ក្នុង​គុក​។​DSC06563
​ ​លោក ម៉ា យន្ត មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖​ក្មេង​ទំនើង​ទាំង​៣​នាក់​ដែល​ចាប់ខ្លួនបាន​មាន ១.​ឈ្មោះ ពូន ធូ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ .២​ឈ្មោះ ញឹម ផានិត អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ និង​៣​ឈ្មោះ ម៉ៅ រិ​ទ្ឋី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។987
​មុនពេល​កើត ហេតុ មាន​ក្មេង​មួយក្រុម​ដែល​នៅ​ស្រុក​រលាប្អៀរ បាន​ជិៈ​ម៉ូ​តួ​ត្រឡប់​ពី​ហូប​ការ​គេ វិញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ លុះ​មកដល់​មុខ​ប៉ុស្តិនគរបាល​រដ្ឋបាល​ខ្សា​ម ក៏បាន​ជួប​ក្មេង​មួយក្រុម​ទៀត ជា​អ្នក​នៅ​ក្រុង​កំពង់ឆ្នាំង ពេល​ជិៈ​ជួបគ្នា​បាន​មើលមុខ​គ្នា​ទៅវិញទៅមក និង​បាន​ឌឺដង​ដាក់គ្នា ស្រាប់តែ​ពេលនោះ ក្រុម​ស្រុក​រលាប្អៀរ​បាន​ទាញ​ចំ​ពាម​កៅស៊ូ បាញ់​មកលើ​ក្រុម​កំពង់ឆ្នាំង តែ​មិន​ត្រូវចំ​គូ​ទំ​នា ស់​ទេ បែរជា​ចំ ឈ្មោះ លន់ រស្មី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​DSC06569

ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ បណ្តាលអោយ​បែកក្បាល ហើយ​ភ្លាមៗ​នោះដែរ​គូទំនាស់​ទាំង​២​ក៏បាន​ជិៈ​ម៉ូតូ​ដេញ​គ្នា​មកដល់​មុខ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ប្អេ​រ ក៏​ឈប់​ឮ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​តែម្តង ដោយ​ខ្លះ​ដំបង ខ្លះ​ចំ​ពាម​កៅស៊ូ និង​ខ្លះទៀត ដុំឥដ្ឋ​ការ៉ូឡា វាយ​និង​គប់​គ្នា​ទៅវិញទៅមក ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។
​ ​ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​គឺ​ចោទប្រកាន់​និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕