កំពង់ឆ្នាំង ៖ សមិទ្ធផលនានានៅ ក្នុងវត្តប្រាសាទ ស្ថិតក្នុង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោយពីបានដំណើរការសាងសង់រួចរាល់ បានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹងជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម ផែង វិនោ រដ្ឋលេខាធិការក្រសួងសាធារណៈការនិង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងព្រះសង្ឃ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រតិភូក្រសួងសាធារណៈនិងដឹកជញ្ជូន លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទចំនួន១៩៩៨នាក់។
នៅក្នុងរបាយការណ៍របស់អាជ្ញាធរដែនដឺបានរាយការណ៍អោយដឹងថា៖វត្តនៅក្នុងស្រុកកំពង់លែងមានចំនួន២៧វត្ត មានព្រះសង្ឃគង់នៅសរុចំនួន១៥៩អង្គ។ដោយឡែកវត្តប្រសាទក្រោយឆ្នាំ១៩៧៩វត្តនេះត្រូវបាន គណៈកម្មការ សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយបានចាប់ផ្តើមកសាងឡើងវិញជាបន្តបន្ទាប់ និងមកដល់ថ្ងៃនេះសមិទ្ធិផលនានាដែលដាក់សម្ពោធអោយប្រើប្រាស់រួមមាន៖សាលាបាលី របង ក្លោងទ្វារ ស្រះទឹកនិងសមិទ្ធិផលមួយចំនួនទៀត។
សមិទ្ធិផលទាំងនោះមានការជួយឧបត្ថម្ភរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់លែង សប្បុរសជនរស់នៅក្នុងស្រុក និងក្រៅស្រុកនៅ(ប្រទេសបារាំង) និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលចំណាយអស់ថវិកាសរុបចំនួន៣៥៩.៣៤៤.០០០រៀល។
ឯកឧត្តមត្រាំ អ៊ីវតឹក មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះគឺ បានមានថ្លែង កោតសរសើរ ចំពោះមន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ គណកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមិទិ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល៣៦ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្គ្រាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងមានការអភិវឌ្ឍន៍មានការរីកចំរៀនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រហើយការរីកចំរើនទាំងនេះបានដោយសារថ្ងៃជ័យជំនះ ថ្ងៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ ។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានផ្តាំផ្ញើរ ដល់អាជ្ញាធរ ដែនដីត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តន៌គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភូមិឃុំមានសន្តិសុខល្អជូនប្រជាពលរដ្ឋល ព្រោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាត្រីវិស័យ សម្រាប់ភូមិឃុំ មានសន្តិសុខនិងសុវត្ថិភាពនិងសណ្តាប់ធ្នាប់រស់នៅល្អ ហើយការអនុវត្តន៍បានដោយប្រសិទ្ធិភាពនោះ លុះត្រាតែយើងរួមគ្នា អនុវត្តន៌គោលនយោបាយនេះពីគ្រប់មជ្ឈដ្ឋានពិសេសគឺពីប្រជាពលរដ្ឋ និងប្រជាការពារមូលដ្ឋាន។
ឯកឧត្តមក៏បានអំពាវនាវអោយអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ ផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែន គឺថៃនេះថៃ្ងស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។
ចុងបញ្ចប់ឯកឧត្តម ត្រាំ អ៊ីវតឹក បានឧបត្ថម្ភថាវិកាចំនួន៦លានរៀលសំរាប់ជួលល្ខោនមកលេងក្នុងពិធីសម្ពោធ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភថវិកា២លានរៀលជូនគណកម្មការរៀបចំពិធីសម្ពោធ លោក កែវ ពៅប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងជួយជួសជុលផ្លូវចូលវត្តប្រវែង១៣០០ម៉ែត្រ ស្មើនិងថវិកា៦លានរៀលនិងបានចែកអំណោយដល់យាយជីតាជីលោកគ្រូអ្នគ្រូនិងសិស្សនុសិស្សដែលបានចូលរួមផងដែរ៕



































