​រថយន្តស្ទូច​បុក​ក្លោងទ្វារ​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​របស់​ស្នងការ​នគរបាល​ខេត្ត​ ​កំពង់ឆ្នាំង​បាក់​រាប​ដល់​ដី​

0

​កំពង់ឆ្នាំង​៖ ក្លោងទ្វារ​ធ្វើ​ពី​បេតុង​របស់​ការិយាល័យ​កណ្តា​ល​សណ្តាប់ធ្នាប់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​មកហើយ បាន​បាក់​រៀប​ដល់​ដី ដោយសារ​រថយន្តស្ទូច​មួយគ្រឿង​បើក​ចេញមក​វិញ​បុក​អោយ​រលំ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ ដែល​ទីតាំង​នោះ​ស្ថិតនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​DSC01319
​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏ ដែល​នៅ​ទីនោះ​មិនអាច​និយាយ​ពី​ហេតុ​ការ​ណ៏ និង​ការ​ខូច ខាត​នោះទេ ព្រោះ​ខ្លាច​ធ្វើអោយប៉ះពាល់​ដល់​អង្គភាព ពិសេស​ខ្លាច​ត្រូវ​មេ​បន្ទោស ។ ប៉ុន្តែ​នៅ​ព្រឹក​នោះ គេ​ឃើញ​រថយន្តស្ទូច​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A. 1455 បាន​ដឹក​រថយន្ត​កូរ៉េ​ហ៊ីយ៉ានដាយ​​មួយគ្រឿង ដែល​ខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ យកមក​ដាក់​នៅw1

ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ នៅពេល​ស្ទូច​រថយន្ត​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះ​ដាក់​ដល់​ដី​ហើយ​​រថយន្តស្ទូច​ខាងលើ ក៏​បើក​ត្រឡប់​ចេញមក​វិញ ប៉ុន្តែ​ដោយសារតែ​មិនបាន​ប្រយ័ត្ន ស្រាប់តែ ដង​ស្ទូច​ខា​a2
​ង​លើ បាន​បុក​ជាមួយ​ផ្ទាំង​ក្លោងទ្វារ ការិយាល័យ​កណ្តាល​សណ្តា​ប់​ធ្នាប់ បណ្តាល​បាក់​រលំ​ទាំង​
​ផ្ទាំង​ដល់​ដី​តែម្តង​។ សំណាង​ណាស់​មិន​នរណា​រងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​នោះទេ តែ​អ្នករត់ម៉ូតូឌុប​ម្នាក់​​ភ័យញ័រ​ជើង ព្រោះតែ​ផ្ទាំង​ក្លោងទ្វារ​នោះ បាក់​ក្រោយ​គូថ​គាត់​ប្រមាណ​៥​ម៉ែត្រ​ប៉ុណ្ណោះ ពេល​គាត់​ធ្វើ​ដំ​​ណើ​រ​ផុត​តែ​បន្តិច ។​
​ ​សមត្ថកិច្ច​នគរបាល​ម្នាក់​បានអោយដឹងថា​៖ ក្រោយពេល​កើតហេតុ មន្ត្រីនគរបាល​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត បានអោយ​រថយន្ត​ខាងលើ​ទទួលខុសត្រូវ ដោយ​អោយធ្វើ​សង​ឡើងវិញ ហើយ​ម្ចាស់​រថយន្តស្ទូច ក៏​ព្រមធ្វើ​សង​វិញ​ទាំង​មួរ​ហ្មង ព្រោះ​ស្ទូច​រថយន្ត​មួយគ្រឿង​ខាងលើនេះ បាន​ប្រាក់​ឈ្នួល​បន្តិចបន្តួច​មិន​ស្មើ​និង​ការធ្វើ​ក្លោងទ្វា​សង​គេ​វិញ​ទេ ។

​ ​សូមបញ្ជាក់ថា ក្លោងទ្វារ​ខាងលើ បាន​កសាងឡើង​តាំងពី​សម័យ​បារាំង​សង្គមចាស់​មក​ម្លេះ ព្រោះ​ទីតាំង​ខាងលើ គឺជា​បន្ទាយ​ទា​ហ៊ាន​ចាស់​ពី​ជំនាន់​នោះ ចំណែក​សសរ​ក្លោងទ្វារ​នេះ​គ្មាន​ដែក​ទេ គឺ​គេ​ចាក់​រៀប​ថ្មភ្នំ លាយ​ស៊ីម៉ង់​ដ៏​តែប៉ុណ្ណោះ គ្មាន​គ្រិៈ គ្មាន​ដែក​អ្វី​ទាំងអស់ ដែល​អ្នកខ្លះ​

បាន​និយាយថា សំណាង​ហើយ​ដែល​បាន​រថយន្តបុក​បាក់​ពេល​នេះហើយ​ត្រូវគេ​ជួសជុល​សង​ថ្មី​វិញ បើ​មិន​បាក់​ថ្ងៃ​ទេ​ក៏​គង់តែ​បាក់​ពេល​ក្រោយ​ថ្ងៃ​ណាមួយ​ជាមិនខាន ព្រោះ​ក្លោងទ្វារ​នេះ​មាន​អាយុប្រមាណ​ជាង​១០០​ឆ្នាំ ទៅហើយ ៕